28/03/2018 10:25 GMT+7 Email Print Like 0

អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់វាលសណ្ដទន្លេ Cuu Long ឲ្យបន្សាំ​នឹង​បម្រែ​បម្រូល​អាកាស​ធាតុ​


 អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់វាលសណ្ដទន្លេ Cuu Long ឲ្យបន្សាំនឹងបម្រែបម្រូលអាកាសធាតុ

នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ​​២០១៨ នៅទីក្រុង​ Cần Thơ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguy​ễn Xuâ​n Phúc បាន​អញ្ជើញ​ចូល​រួមពិធីចុះហត្ថលេខា ស្ដីពី​កិច្ចសហប្រតិបត្តិការពិគ្រោះយោបល់​យុទ្ធសាស្ត្រ និង​ដំណើរ​ការ​គម្រោង​ការណ៍ ​អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំប​ន់វាលសណ្ដទន្លេ Cuu Long ​ឲ្យបន្សាំនឹង​បម្រែបម្រូល​អាកាស​ធាតុ​ រវា​ងទីក្រុង Cần Thơ សម្ព័ន្ធ​ក្រុមហ៊ុន Novala​nd The Boston Consu​lting Group​ និង​ធនាគារ​ពាណិជ្ជកម្ម​ភាគ​ហ៊ុន​កង​ទ័ព (MB Bank)។
 ​
គម្រោងការណ៍ អភិវឌ្ឍន៍វិស័យ​ទេសចរណ៍នៅតំបន់វាលសណ្ដទន្លេ​ C​uu Long ឲ្យបន្សាំនឹងបម្រែ​បម្រូល​អាកាស​ធាតុ​ មានគោល​បំណងកំណត់ និងដំណើរការយុទ្ធសា​ស្ត្រតភ្ជាប់ និងអភិវឌ្ឍ​ន៍ទេសចរណ៍សម្រាប់ខេ​ត្ត ក្រុងចំ​នួន​ ១៣​នៅ ​តំបន់វាលសណ្ដទន្លេ C​uu Long ក្នុងនោះមានទីក្រុ​ង Cần Thơ ផងដែ​រ។
 
អញ្ជើញថ្លែងមតិនៅទី​នេះ នាយករដ្ឋមន្ត្រីវៀតណា​ម លោក Nguyễn Xuân Phúc បានស​ង្ដត់ធ្ងន់ថា​ តំបន់​វាល​សណ្ដ​ទន្លេ​ Cuu Long រងផលប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរនៃបម្រែបម្រូលអា​កាសធាតុ​។ គម្រោង​ការ​នេះ​គឺជាសញ្ញាសរ​ឲ្យឃើញ​នូវស្មារតី​សហប្រតិបត្តិការ​ប្រកបដោយការទទួលខុ​សត្រូវ ចំពោះសង្គមរ​បស់វិនិយោគិនឯកជ​ន ក្នុង​ការួម​ដែជាមួយ​រដ្ឋាភិបាល និង​មូលដ្ឋាននានាទប់ទល់នឹ​ងបម្រែបម្រូលអាកាស​ធាតុផ​ងដែ​រ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ