26/06/2015 10:05 GMT+7 Email Print Like 0

អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៍មានដើម្បីប្រទេសជាតិអភិវឌ្ឍន៍និរន្តរភាព


អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៍មានដើម្បីប្រទេសជាតិអភិវឌ្ឍន៍និរន្តរភាព

វេទិការជាន់ខ្ពស់​បច្ចេកវិទ្យាព័ត៍មាន​ និងផ្សព្វផ្សាយ​វៀត​ណាម (​Vietnam ICT Summit 2015) ត្រូវ​បានប្រារព្វ​ឡើង នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មិថុនា ​ឆ្នាំ​២០១៥ នៅទីក្រុង​ហាណូយ។ ថ្លែងមតិនៅទី​នេះ ឧបនាយក​រដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ​មានគោល​បំណងថា៖ នៅ​វេទិការ​លើកនេះ បណ្ដាអ្នក​ជំនាញ​ការអ្នកគ្រប់​គ្រង​ នឹង​នាំ​ចេញ​បណ្ដា​​ដំណោះ​ស្រាយ ចំណុច​ស្នូល​ដោយផ្អែកទៅ​លើការ​អនុវត្ត​បច្ចេក​វិទ្យា​ទំនើប​បំផុត និង​ធានាការ​អភិវឌ្ឍន៍​និរន្តរភាព​សំរាប់ប្រទេស​ជាតិ។ អំពីភាគី​ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ​វៀតណាម រដ្ឋមន្ត្រី​លោក Nguyen Bac Son បានអះអាង​ថា៖ ក្រសួងព័ត៌​មាននិង​ផ្សព្វ​ផ្សាយ នឹង​រួមសហការ​ជាមួយគ្រប់​ស្ថាប័ន​អង្គការ សម្ព័ន្ធ​សមាគម និង​​អង្គភាព​អាជីវកម្ម​ទាក់ទិន​នានា បន្ត​ពិគ្រោះយោបល់​អនុវត្តដំណោះ​ស្រាយនានា ដើម្បីជំរុញ​ខ្លាំងការ​អភិវឌ្ឍន៍ អនុវត្ត​បច្ចេកវិទ្យាព័ត៍មាន​ឆ្លើយតប នឹងតម្រូវការអភិវឌ្ឍន៍និរន្តរភាព និងធ្វើសមាហរណកម្មអន្តរជាតិ។

​ដោយប្រធានបទ៖ បច្ចេកវិទ្យាព័ត៌​មាន និងគ្រប់គ្រង​ប្រាជ្ញ នៅ Vietnam ICT Summit 2015 អង្គ​សន្និសីទ​បានចែក​រំលែក​ ពិភាក្សា​អំពីបណ្ដាការកំណត់​ទិសដៅ​ដំណោះស្រាយ ជំរុញខ្លាំង​ការអនុវត្ត​បច្ចេកវិទ្យា ព័ត៍មាន​ក្នុងគ្រប់​ស្ថាប័ន តំបន់​អង្គភាព​អាជីវកម្ម និង​សង្គមទាំង​មូល ដើម្បីលើកកំពស់សមត្ថភាព និង​លទ្ធផល​គ្រប់គ្រង​សកម្មភាព​។ ប្រធាន​បទស្នូល​ដែលបានយក​មកពិភាក្សា​​នោះគឺ៖ លើក​កំពស់​សមត្ថភាព​ផ្នែកសុខាភិបាល លើក​កំពស់​សមត្ថ​ភាព ប្រសិទ្ធិភាព​ការគ្រប់​គ្រងរដ្ឋ និង​គុណភាពសេវាកម្ម​សាធារណៈ អភិវឌ្ឍន៍គមនាគមន៍ប្រាជ្ញ កសាង​នគរ​ល្អ អភិវឌ្ឍ​ន៍​ប្រភពធន​ធានមនុស្សខាង​បច្ចេកវិទ្យា​ព័ត៌មាន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ