21/03/2019 12:38 GMT+7 Email Print Like 0

អភិវឌ្ឍន៍ទីផ្សារលក់រាយវៀតណាមប្រកបដោយនិរន្តរភាព


 វេទិកាវិនិយោគ និងលក់រាយវៀតណាម ( រូបថត៖ petrotimes.vn)
 

 អង្គប្រជុំ និងអ្នកជំនាញបានផ្លាស់ប្តូរមតិអំពីបញ្ហានានាដូចជា៖ ការអភិវឌ្ឍទីផ្សារលក់រាយក្នុងស្រុក ដែល​ផ្សារ​ភ្ជាប់​ជាមួយ​ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព​  និន្នាការលក់រាយនៅលើពិភពលោកនិងវៀតណាម​  ដំណោះ​ស្រាយ​សិក្សាស្រាវជ្រាវ​ប្រើប្រាស់បច្ចេកវិទ្យា ឆ្ពោះទៅរកការកែលម្អការវិនិយោគ និងការលក់រា​យ។

នា​ថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រសួង​ផែន​ការ​និង​វិនិយោគ​វៀត​ណាម​បាន​រៀប​ចំវេទិកា​វិនិយោគ​ និ​ងលក់រាយវៀតណាម។ វេទិកានេះសំដៅរកឃើញនូវរាល់ដំណោះ​ស្រាយជួយវិនិយោគិនក្នុងប្រទេស​ និង​តម្រង់​ទិសដៅអភិវឌ្ឍន៍ ចំពោះទីផ្សារលក់រាយនៅវៀតណាម។
 
នៅទីនេះ អង្គប្រជុំ និងអ្នកជំ​នាញបានផ្លាស់ប្តូរមតិអំពីបញ្ហានានាដូចជា៖ ការអភិវឌ្ឍទីផ្សារលក់រាយក្នុងស្រុក ដែល​ផ្សារ​ភ្ជាប់ជាមួយការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព  និន្នាការលក់រាយនៅលើពិភពលោកនិងវៀតណាម  ដំណោះ​ស្រាយ​សិក្សាស្រាវជ្រាវប្រើប្រាស់បច្ចេកវិទ្យា ឆ្ពោះទៅរកការកែលម្អការវិនិយោគ និងការលក់រាយ។ លោកស្រី Dang​ Thuy Ha នាយិការតំបន់ ភាគខាងជើងក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារ Nielsen បានចាត់ទុក​ថា៖​

“អតិថិជន​មានគោលបំណងចង់ទិញទំនិញយ៉ាងងាយស្រួល ដូច្នេះ​ហើយ​ឥឡូ​វ​នេះ​អ្នក​លក់​រាយ​គប្បី​រៀប​ចំ​ហាង​លក់​ទំនិញ​នៅទីតាំងងាយស្រួល ឬការទិញទំនិញអនឡាយមានភាពងាយស្រួលជូនអតិថិជន។ ផលិតផលត្រូវ​បាន​រចនា​ឡើងឲ្យសមស្របនឹងតម្រូវការ​នៃក្រុមគ្រួសារ នាពេលបច្ចុប្បន្ន។​ លើសពីនេះទៅទៀត ​ផលិត​ផល​ទាំង​អស់​ត្រូវផ្ដោតសំខាន់លើការធានាសុខភាពស​ម្រាប់អតិថិជនផ​ងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ