19/01/2015 09:25 GMT+7 Email Print Like 0

អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម-ចិនដើម្បីសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿង


ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh

អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម-ចិនដើម្បីសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿង។ នេះគឺ​ជា​​ខ្លឹមសារនៃបទសរសេររបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស​វៀតណាម ​លោក Pham Binh Minh ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​លើក​ទី៦៥នៃទិវា​បង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន។ក្រោយពី​ពេល​រំ​លឹក​ឡើងវិញ​នូវបណ្ដាចំណុចសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម-ចិន ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បាន​អះអាងថា៖
 
ឆ្នាំ២០១៥ -ឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើត​ទំនាក់ទំនងការទូត​រវាង​ប្រទេសទាំងពីរ ជាឱកាសល្អ ដើម្បីភាគីទាំងពីរ​រំលឹកឡើងវិញនូវដំណាក់​កាល​កន្លងទៅ និងឆ្ពោះទៅដំណាក់​កាលថ្មីសំរាប់ទំនាក់ទំនង​រវាង​ប្រទេស​​ទាំងពីរ។​ មុនក៏ដូចជាក្រោយ ​បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព ​និងយកចិត្តទុក​ដាក់​ចំពោះ​ទំ​នាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការសមភាព ​មាន​ផលប្រយោជន៍ដូចគ្នាជាមួយចិន ហើយមានគោលបំណង​ថា​៖ទំនាក់​ទំនងនេះកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។ដូច្នេះ ភាគីទាំងពីរត្រូវជំរុញខ្លាំងថែមទៀតកិច្ចសហប្រ​តិ​បត្តិ​ការ​ជាក់​ស្ដែង បង្កើនទំនុកទុកចិត្តខាង​នយោបាយ​រវាងបក្សទាំងពីរ រដ្ឋទាំងពីរ។ គ្រប់ក្រសួង ស្ថាប័ននិងតំបន់ត្រូវខំប្រឹង​ប្រែង​​​អនុវត្តកម្មវិធីជំរុញទំនាក់ទំនងដៃគូ សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើគ្រប់វិស័យវៀតណាម-ចិន បំពេញ​តម្រូវ​ការ​ និងនាំ​មកនូវផលប្រយោជន៍​ជាក់ស្ដែងសំរាប់ប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ