21/01/2015 14:28 GMT+7 Email Print Like 0

អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិនតាមទិសមិត្តភាព និងសហប្រតិបតិ្តការ

ស្វិត​ស្វាញ​អភិវឌ្ឍន៍​ទំនាក់​ទំនង​រវាង​វៀតណាម​និង​ចិន​តាម​ទិស​មិត្ត​ភាព​និង​សហប្រតិបតិ្តការ​។ នេះ​គឺជា​ការ​អះ​​អាង​របស់​ឯកអគ្គ​រដ្ឋទូត​ចិនប្រចាំ​នៅវៀត​ណាម​លោក Hong Xiao yongក្នុង​បទ​ឆ្លើយសម្ពាស​ដែលត្រូវ​បាន​​ចុះ​ផ្សាយ​លើកា​​សែត Quan doi nhan dan ស្ថាប័ន​ឃោសនា​របស់ កង​ទ័ពប្រជា​ជន ក្នុង​ច្បាប់ចេញ​នាថ្ងៃទី២០ ខែ​មករា​ឆ្នាំ២០១៥។ ឯក​អគ្គរដ្ឋទូត​លោក  Hong Xiaoyong បានលើក​ច្បាស់ថា ដំណើរ​ការ​អភិវឌ្ឍន៍​ក្នុង​រយៈ​​ពេល៦៥​ឆ្នាំកន្លង​ទៅ​ បានស​ឲ្យឃើញថា​ចំណងមិត្ត​ភាពជាប្រ​ពៃណីវៀត​ណាម-ចិន​គឺជាទ្រព្យ​សម្បត្តិដ៏​ថ្លៃ​ថ្លារបស់​ប្រទេស​ទាំង​២។ ​ការ​​ពង្រឹង​និង​ពង្រីកទំនាក់​ទំនងវៀតណាម​-ចិន​ដោយ​ឥត​ឈប់​ឈរ ជា​បំណង​ប្រា​ថ្នា​​របស់​ប្រជា​ជននៃប្រទេស​ទាំង​២ សមស្រប​នឹងផល​ប្រយោជន៍​ស្នូលរបស់​ប្រទេស​ទាំង​២។


ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong

ឯក​អគ្គ​រដ្ឋទូត​លោក ​Hong Xiaoyong បានឲ្យដឹង​ថែមទៀត​ថា ក្នុង​ឱកាស​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី​៦៥នៃ​ទិវា​​បង្កើត​ទំនាក់​ទំនងការ​ទូតវៀត​ណាម-ចិន​បណ្ដា​ក្រសួង ស្ថាប័ន ស្ថាន​ទូត​អង្គ​ការ​មិត្តភាព​នៃប្រទេស​ទាំង២​បាន​រៀប​ចំសកម្ម​ភាពពិ​ធីជប់​លៀង​ជាច្រើន​ដោយមាន​ការចូល​រួមរបស់​ថ្នាក់ដឹក​នាំនៃ​ប្រទេស​ទាំង២។​ឯក​អគ្គ​​រដ្ឋទូត​លោក Hong Xiaoyong ក៏បាន​ឲ្យថែម​ទៀត​ថា ក្នុង​កាលៈ​ទេសៈ​សភាព​ការណ៍​អន្តជាតិ​មានបំរ៉ែ​បំ​រួល​ដ៏ស្មុគ​ស្មាញ ប្រទេស​ទាំង​២ចិន​និង​វៀតណាម ត្រូវបង្កើន​សាមគ្គីភាព កិច្ច​សហប្រតិបតិ្ត​ការ និង​អនុវត្ត​ការ​អភិវឌ្ឍន៍​រួម។ ទី១គឺ ប្រទេស​ទាំង២ ត្រូវ​ឈានទៅមុខ​តាមទិស​មិត្តភាព​និងសហ​ប្រតិបត្តិ​ការ​ បង្កើន​ការផ្លាស់​ប្ដូរ​យុទ្ធ​សាស្ត្រ​រវាង​ថ្នាក់​ដឹកនាំ​នៃបក្ស​ទាំង២​ រដ្ឋ​ទាំង២ និងកង​ទ័ព​ទាំង២។ ទី២គឺ ប្រទេសទាំង២ត្រូវ​ធ្វើឲ្យ​ស៊ីជំរៅ​ថែម​​ទៀត​កិច្ច​សហប្រតិ​បតិ្តការ​ជាក់​ស្ដែង​និងនាំ​មកនូវ​ផលប្រយោជន៍​ដូចគ្នា បង្កើត​ស្ថានភាព​ថ្មីរួម​អភិវឌ្ឍន៍​។ ​ទី៣គឺ​ ប្រទេស​ទាំង២ត្រូវសកម្ម​ដំណើរ​ការជួប​ប្រា​ស្រ័យរវា​ងប្រជា​ជន ធ្វើជា​មូលដ្ឋាន​រឹងមាំនៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ