11/10/2017 09:59 GMT+7 Email Print Like 0

អភិវឌ្ឍន៍ទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ


អភិវឌ្ឍន៍ទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ

រដ្ឋាភិបាលវៀតណាមទើបនឹងចេញផ្សាយកម្មវិធីធ្វើសកម្មភាពអនុវត្តអនុក្រិត្យលេខ ០៨ របស់ការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១២ ស្ដីអំពីការអភិវឌ្ឍន៍ទេសចណ៍ជាផ្នែកសេដ្ឋកិច្ចមុខព្រួញ​។ តាមនោះ ដើម្បីបង្កើនការងារឃោសនា ផ្សព្វផ្សាយអំពីទឹកដី មនុស្សវៀតណាម ផ្នែកទេសចរណ៍នឹងក​សាង​និងរៀបចំឡើងវិញដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ ក្នុងស្ថានភាពថ្មី។ កម្មវិធីនេះក៏បានលើកឡើងភារកិច្ចធ្វើ​វិសោធនកម្ម បំពេញបន្ថែមច្បាប់អន្តោប្រវេសន៍ ឆ្លងដែនរបស់ជនបរទេសនៅវៀតណាម ច្បាប់វិនិយោគ​២០១៤​ និងបទបញ្ញត្តិទាក់ទិននានា ដោយទាក់ទងដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កសាងគំរោងការណ៍លើកកំពស់គុណភាពសេវាកម្ម បង្កើតបរិយាកាសអំណោយផលសំរាប់សហគ្រាសអភិវឌ្ឍន៍ទេសចរណ៍៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ