14/11/2014 15:19 GMT+7 Email Print Like 0

អភិវឌ្ឍន៍ទេសចរណ៍ដោយមានការទទួលខុសត្រូវនៅវៀតណាម

សន្និសីទស្ដីពីការអភិវឌ្ឍន៍ដ៏ចីរភាពវិស័យទេសចរណ៍ដោយមានការទទួលខុសត្រូវនៅវៀតណាម បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុងហូជីមិញ។នៅសន្និសីទនេះ បណ្ដា​ដំណាងបានប្រមូលផ្ដុំបំភ្លឺបញ្ហាមួយចំនួនក្នុងផ្នែកទេសចរណ៍នៅវៀតណាមដូចជា កែ​លំ​អរ​ការងារផ្សព្វផ្សាយរបស់វៀតណាម លើទីផ្សារអន្តរជាតិនានា គ្រប់គ្រងទីមក​ដល់​ទេសចរណ៍​នៅ​វៀតណាម ដោយមានការទទួលខុសត្រូវ លើកកំពស់លក្ខណៈ​ជំនាញទេសចរណ៍​តាម​រយៈ​ការ​អប់រំនិងបណ្ដុះបណ្ដាលវិជាជីវៈ។បណ្ដាដំណាងបានចាត់ទុកថាគម្រោងការណ៍ពោលខាងលើគឺជា
កត្តា​គន្លឹះដើម្បីអនុវត្តទេសចរណ៍ដោយមានការទទួលខុសត្រូវប្រកបដោយចីរភាព​នៅ​វៀត​ណាម​។​ លោក Vu Quoc Tri នាយកគម្រោងការណ៍នេះ បានឲ្យដឹងថា៖


ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖qdnd.vn)

“គម្រោងការណ៍នេះបានដំណើរការក្នុងរយៈពេល ៤ ឆ្នាំ និងមាន៤ឆ្នាំទៀតទើបនឹង​បញ្ចប់។​វាបាន​បង្កើត​លទ្ធផលជាមួយដៃគូក្នុងផ្នែកនេះហើយប៉ុន្តែយើងចាំបាច់ត្រូវ​ពិភាក្សា​ ដើម្បី​រក្សាបាន​លទ្ធផល​​ទាំងនោះក្រោយពីគម្រោងការណ៍បញ្ចប់។ នេះជាឱកាសសំរាប់យើងខ្ញុំផ្លាស់ប្ដូរមតិ ស្វែង​រក​​ដំណោះស្រាយ រក្សាលទ្ធផលប្រកបដោយចីរភាព”៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ