07/08/2016 13:36 GMT+7 Email Print Like 0

អភិវឌ្ឍន៍ទីក្រុង Can Tho ត្រូវផ្សាភ្ជាប់ជាមួយកិច្ចការពារបរិស្ថានចីរភាព

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុង Can Tho ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង Can Tho ស្តីពីរយៈពេល១០ឆ្នាំអនុវត្តសេចក្តី​សម្រេចចិត្តរបស់ការិយាល័យនយោបាយអំពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Can Tho ក្នុង​សម័យឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។លោកស្រី Nguyen Thi Kim Ngan ​បានចាត់ទុកថា  ក្នុងវិធីសាស្ត្រវាយតម្លៃ  Can Tho ត្រូវមានការប្រៀបធៀបទាំងពីមុននិងក្រោយពេលអនុវត្តសេចក្តីសម្រេចចិត្ត​លេខ​៤៥​ ដែលមានអ្វីងាយស្រួលនិងអ្វីជាការ លំបាកនិងលទ្ធផលទទួលបានយ៉ាងដូចម្ត៉េច។​ទន្ទឹមជាមួយគ្នានោះ Can Tho គប្បីពិនិត្យ និង បំពេញបន្ថែមនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យសមស្របទៅនឹងតួនាទីជាទីក្រុងមជ្ឈ មណ្ឌលនិងអនុវត្តការផ្សាភ្ជាប់តំបន់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ