30/10/2015 09:55 GMT+7 Email Print Like 0

អភិវឌ្ឍន៍កសិកម្មសមស្របនឹងបំរ៉ែបំរួលអាកាសធាតុ


ទិដ្ឋភាពនៃជំនួបសន្ទនា (រូបថតៈ Quang Quyết/TTXVN)

“ជម្រុញកិច្ចសហប្រតិបត្តិការ​និងបើកទូលាយ​រូបសណ្ឋាន​អភិវឌ្ឍន៍ កសិកម្ម​សមស្រប​នឹង​បំរ៉ែបំរួល​អាកាស​ធាតុ”​នេះជា​ខ្លឹមសាស្នូល​ ដែលបាន​យកមកពិភាក្សា​នៅ​សន្និសីទ​តុមូល នាថ្ងៃទី២៨ខែតុលាឆ្នាំ​២០១៥នៅ​ក្រុង​ហាណូយ​។ សន្និសីទដោយ​រដ្ឋមន្ត្រី​កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat រួមជាមួយ​លោក​ Hans Hoogeveen អនុ​រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃព្រះរាជាណាចក្រហូឡង់​ធ្វើជា​សហ​អធិបតី។ ថ្លែង​មតិ​សន្និដ្ឋាន​ លោក Cao Duc Phat បានលើកច្បាស់ថា

“នាពេលកន្លងទៅ វៀតណាមនិងហូឡង់​បាន​កសាង​រូបសណ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ជាច្រើន ប៉ុន្តែ​បញ្ហា​បាន​ចោទ​ឡើង​គឺធ្វើយ៉ាង​មេច​ ដើម្បីពង្រីករូបសណ្ឋាន​នេះឲ្យបានទូលំ​ទូលាយ។ ប្រការសំខាន់​បំផុត គឺត្រូវ​ណែនាំ​និង​ជួយ​ឧបត្ថម្ភ​ប្រជា​កសិករ និងបណ្តាអង្គភាពអាជីវកម្មរួមគ្នា​អនុវត្តសំ​ដៅទទួលបានប្រសិទ្ធិភាព​ខ្ពស់បំផុត​។ វៀត​ណាម​សន្យា​សកម្ម ជួយជ្រោមជ្រែងនិងអនុវត្ត បណ្តាគោលដៅអំពីការអភិវឌ្ឍន៍​ចីរភាព​ដែនអ.ស.ប​បំផុស​ឡើង​ដែរ​”​។

 រីឯខ្លួនវិញ លោក Hans Hoogeveen បានចាត់​ទុក​ថា​ហូឡង់​សន្យា​ជួយ វៀត​ណាម​អំពី​វិទ្យាសាស្ត្រ​បច្ចេក​វិទ្យា​ក្នុង​វិស័យ​កសិកម្ម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ