20/08/2016 13:06 GMT+7 Email Print Like 0

អភិរក្សនិងពង្រីកតម្លៃគំនូរប្រជាប្រិយវៀតណាម


អភិរក្សនិងពង្រីកតម្លៃគំនូរប្រជាប្រិយវៀតណាម

ទទួលស្គាល់តម្លៃរបស់​គំនូរប្រជាប្រិយ ទិសដៅអភិរក្សនិងពង្រីកតម្លៃ​របស់គំនូរ ប្រជាប្រិយ​វៀតណាម ជាខ្លឹមសារ​នៃសិក្ខាសាលា “គំនូរ​ប្រជាប្រិយ​វៀត​ណាម អភិរក្សនិង ពង្រីកនូវតម្លៃ” ដែលបាន​រៀបចំឡើង​នៅទីក្រុង​ហាណូយ នាថ្ងៃទី១៨ ខែសីហា។ ការតាំងពិព័រណ៍ “គំនូរប្រជាប្រិយវៀតណាម១២​ប្រភេទ” របស់​អ្នក​​ស្រាវជ្រាវ Nguyen Thi Thu Hoa ក៏បានបើកនាថ្ងៃដដែល​ នៅទីក្រុងហាណូយ។ ការ​តាំងពិព័រណ៍​នេះបាន​ឧទ្ទេសនាម​ ជាមួយ​ទស្សនិកជនរដ្ឋធានីនិងភ្ញៀវអន្តរជាតិ ​លក្ខណៈវិសេស​វិសាល​នៃគំនូរ​ប្រជា​ប្រិយ​​វៀតណាម និង​រួមចំណែកការពារ រក្សា​និងពង្រីកតម្លៃប្រពៃណីជាតិ។ លោកស្រី Nguyen Thi Thu Hoa បានឲ្យដឹងថា៖

​“តាមរយៈការតាំងពិព័រណ៍លើកនេះ ខ្ញុំចង់អភិរក្សនិងពង្រីកតម្លៃរបស់គំនូរប្រ​ជាប្រិយ វៀត​ណាម។ ទន្ទឹម​ជាមួយ​​នឹងការអភិរក្សគឺត្រូវការអភិវឌ្ឍន៍​ឲ្យខ្លាំង​ថែម​ទៀត​។ ស្រាវជ្រាវលើ គំនូរមួយ​ផ្ទាំង​នោះ មិនគ្រាន់​តែ​ឃើញ​​វា​ស្អាតប៉ុណ្ណោះទេ គឺត្រូវ​រក​ឃើញនូវតម្លៃវប្បធម៌​លើ ផ្ទាំងនីមួយៗថែមទៀតផង”។​ការតាំង​ពិព័រណ៍​នេះ​ នឹងបានប្រព្រឹត្តទៅរហូតដល់ដើមឆ្នាំ២០១៧ នៅសារមន្ទី​ហាណូយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ