29/10/2018 09:48 GMT+7 Email Print Like 0

អបអរសាទរខួបលើកទី ២៥ នៃទំនាក់ទំនងការទូតវៀតណាម-អ៊ីស្រាអែល៖ ការតាំងពិព័រណ៍ “អ៊ីស្រាអែលក្នុងដួងចិត្តហាណូយ”


 ទិដ្ឋភាពនៃការតាំងពិព័រណ៍ (រូបថតៈ TTXVN) 

 ការតាំងពិព័រណ៍ “អ៊ីស្រាអែលក្នុងដួងចិត្តហាណូយ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ក្នុងឱកាសអបអរសាទរខួបលើក​ទី ២៥ នៃការបង្កើតទំនាក់ទំនងការ​ទូត​​វៀត​ណាម -អ៊ីស្រាអ៊ែល​។
 
ព្រឹត្តិការណ៍នេះបានរៀបចំឡើង ក្នុងបំណងពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ ជា​ពិសេស​រវាង​ទីក្រុងហាណូយនិងប្រទេសអ៊ីស្រាអែ​ល​ផងដែរ។
 
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាមលោក Nadav Eshcar បានសម្តែងក្តី សោម​នាស្សរីក​រាយ​និង​ឲ្យដឹង​ថា ការដែលស្ថានទូតអ៊ីស្រាអែល​ប្រចាំនៅវៀតណាមបានប្រារព្ធខួបលើក​ទី ២៥ នៃការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាងវៀតណាមនិងអ៊ីស្រាអែល​ តាមរយៈ​ការតាំង​បង្ហាញ​នូវបច្ចេកវិទ្យា​ទំនើប​និង​ពិសេស​របស់​អ៊ីស្រា ​អែល គឺសំដៅបង្ហាញភាពស្រដៀងគ្នានៃភាគីទាំងពី​រ ក្នុងវិស័យ​ច្នៃប្រឌិត និងជា​សាក្សីនៃ​ទស្សនៈ​វិស័យ​អំពីកិច្ច​សហប្រតិបត្តិការ​ លើវិស័យអប់រំ​បច្ចេកវិទ្យាខ្ពស់  កសិ​កម្ម និង​វិទ្យាសាស្ត្រ។
 
ក្នុងឱកាស​នេះ លោក Nguyen Duc Chung ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុងហាណូយ​បានមាន​ប្រសាសន៍​​ថា  ព្រឹត្តិការណ៍នេះបាន​បង្ហាញដល់ សាធារណៈជនរដ្ឋធានីប្រ​ទេសអ៊ីស្រា​អែល ជាពិសេស​ការដាក់​បញ្ចូល​​នូវបច្ចេក​វិទ្យាដាំដុះ​ស្រូវនៅ​លើជញ្ជាំង ប្រព័ន្ធបង្ហូរទឹក​ជាដើម​។  លោក Nguyen Duc ​Chung បាន​លើក​ឡើង​ថា បច្ចេ​កវិទ្យាទាំងនេះ​ អាចជួយ​វៀត​ណាម និងទីក្រុង​ហាណូយ​ក្នុងការ​សិក្សានិង​អនុវត្ត​ដំណោះស្រាយ​ផ្សេងៗដើម្បី​ផ្លាស់ប្តូររូប​សណ្ឋានតំបន់​ទីក្រុង បង្កើន​សមត្ថភាព​ក្នុងការ​បង្កើត​កម្ម​វិធី​បច្ចេក​វិទ្យាខ្ពស់​នៅក្នុង​ទីក្រុង​តែម្ត​ង៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ