02/11/2018 09:40 GMT+7 Email Print Like 0

អនុសាសន៍របស់ EU ត្រូវជាមួយនឹងគោលគំនិតរបស់វៀតណាមអំពីការកសាងរបរនេសាទឲ្យអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

ក្រោយរយៈពេល ១ ឆ្នាំ ចាប់តាំងពីគណកម្មាធិការអឺរ៉ុប (EC) ដាក់ចេញការព្រមាន (កាតលឿង) សម្រាប់​វៀត​ណាម​ ចំពោះសកម្មភាពនេសាទខុសច្បាប់ គ្មានការរាយការណ៍និងមិនបានគ្រប់គ្រង (IUU)នោះ វៀត ណាមក៏បានខិតខំប្រឹងប្រែង ដើម្បីកសាងនិងអភិវឌ្ឍន៍ របរនេសាទប្រកបដោយនិរន្តរភាព។

នៅក្នុងសាលប្រជុំនៃកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាម នីតិកាលទី១៤ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានអះអាងថា៖ វៀតណាមមានគោលបំណងថា នាពេលខាងមុខ EU នឹងដកចេញសេចក្តីព្រមាន ចំពោះសកម្មភាពរបរនេសាទរបស់វៀតណាម។
លោក Nguyen Xuan Cuong បានលើកឡើងថា៖ “រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីបានផ្សព្វផ្សាយនូវសកម្មភាពដើម្បីលុបចោលកាតលឿងនេះ។ តាមនោះ ខេត្តឆ្នេរសមុទ្រទាំង ២៨ រួមទាំងក្រសួង ស្ថាប័ន សហគ្រាស និងអ្នកនេសាទ​ទាំងអស់ត្រូវមានភារកិច្ចចូលរួមដែរ។ ជាក់ស្តែងគឺប្រធានគណៈកម្មាធិការប្រជាជននៃខេត្តទាំង ២៨ មាន​ភារកិច្ច មិនទុកឲ្យអ្នកនេសាទរំលោភច្បាប់ នៅក្រៅតំបន់សមុទ្រវៀតណាម។ គោរពតាមការកំណត់របស់ EU គឺយើងក៏បាលើកកម្ពស់មូលដ្ឋានសំភារៈតាមកំពង់ផែរនានាផងដែរ”។

បច្ចុប្បន្ននេះ គណប្រតិភូរបស់ EU រួមមានសមាជិកចំនួន ៧ នាក់ កំពុងធ្វើការពិនិត្យសកម្មភាពនេសាទនៅ​វៀត​ណាម។ តាមរយៈការត្រួតពិនិត្យជាក់ស្តែង ក្រុមបេសកម្ម EU បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ព្រមទាំងអះ អាងថា រាល់អនុសាសន៍របស់ EU ជាភារកិច្ចរួមរបស់ភាគីទាំងពីរ សំដៅឆ្ពោះទៅគោល ដៅអភិវឌ្ឍរបរនេសាទប្រកបដោយនិរន្តរភាពនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ