03/10/2016 10:50 GMT+7 Email Print Like 0

អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការបង្ការអគ្គិភ័យនិងការជួយសង្គ្រោះ


ប្រធានរដ្ឋ លោក​Tran Dai Quang អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៥៥នៃទិវាប្រពៃណីកង
កម្លាំងប៉ូលីសបង្ការអគ្គិភ័យនិងជួយសង្គ្រោះ

អញ្ជើញថ្លែងមតិនៅក្នុងទិវារំលឹកខួបលើកទី៥៥នៃទិវាប្រពៃណីកងកម្លាំងប៉ូលីសបង្ការអគ្គិភ័យនិងជួយសង្គ្រោះ (ថ្ងៃទី៤តុលា) ដែលប្រព្រឹត្តទៅនាថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានឲ្យដឹងថា នាពេលខាងមុខ ល្បឿននៃការអនុវត្តនគរភាវូវនីយកម្មនឹងប្រពឹត្តទៅទៅយ៉ាងឆាប់រហ័ស ការប្រែប្រួលអាកាសធាតុ ភាពរាំងស្ងួតអូសបន្លាយនៅកន្លែងជាច្រើននោះ នឹងជះឥទ្ធិពលទៅលើស្ថានភាពឆាបឆេះនិងផ្ទុះ។ តាមនោះ លោកប្រធានរដ្ឋបានស្នើឲ្យកងកម្លាំងបង្ការនិង​ជួយ​សង្គ្រោះ​អគិ្គភ័យ​ម្ចាស់​ការក្នុងការស៊ើបអង្កេត​ ព្យាករស្ថានភាព នឹងបំពេញល្អតួនាទីសេនាធិការជាមួយបក្ស រដ្ឋនិងផ្សព្វផ្សាយនូវការផ្តួចផ្តើមគំនិត គោលនយោបាយច្បាប់ស្តីពីការបង្ការអគ្គិភ័យនិងជួយសង្គ្រោះ។ លោក Tran Dai Quang​បាន​សំណូមពរកងកម្លាំងបង្ការអគ្គិភ័យនិងជួយសង្គ្រោះគប្បីបង្កើនការស្រាវជ្រាវ អនុវត្តសមិទ្ធិវិទ្យាសាស្ត្រ-បច្ចេកវិទ្យា​ជឿនលឿន រួមចំណែកលើកកំពស់គុណភាពនិងប្រសិទ្ធិភាពសម្រាប់ការងារបង្ការទប់ទល់និង​ជួយ​សង​គ្រោះ​អគ្គិភ័យ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ