24/06/2015 09:46 GMT+7 Email Print Like 0

អនុវត្តគំរោងការណ៍វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពនៃអ.ស.ប

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៥ នៅទីក្រុង​ហូជីមិញ មជ្ឃមណ្ឌល​រក្សា សន្តិភាព​វៀតណាម បានរួម​សហការ​ជាមួយ​បញ្ជាការ​ដ្ឋានទ័ព​ជើង​គោក អាស៊ី​ប៉ាស៊ីហ្វិក (អាមេរិក) រៀបចំ​សិក្ខាសលា​ជំនាញ ស្តីពី​កិច្ចការ​ត្រៀម​រៀប​ចំ​ពង្រាយ​មន្ទីរ​ពេទ្យទ័ព​បណ្តោះអាសន្ន​កម្រិត​ទី២។ សិក្ខាសាលា​នេះ ជាសកម្មភាព​១ក្នុង​ចំណោម​សកម្មភាព​អនុវត្ត​គំរោង​ការណ៍ “កងទ័ព​ប្រជាជន​វៀតណាម ចូលរួមសកម្មភាពរក្សា​សន្តិភាព​នៃអ.ស.ប​ដំណាក់កាល​២០១៤ - ២០២០​ និងបណ្តាឆ្នាំបន្ត​បន្ទាប់” ដែលបាន​នាយករដ្ឋមន្ត្រី​អនុម័ត នាថ្ងៃទី៥ខែ​ធ្នូ​ឆ្នាំ​២០១៣។ បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី​២៣ដល់ថ្ងៃ​ទី​២៥ខែមិថុនា សិក្ខា​សាលា​នេះ សំដៅ​លើកកំពស់​សមត្ថភាព​រក្សាសន្តិភាព​សម្រាប់​វេជ្ជបណ្ឌិត​យោធា​វៀត​ណាម។ ថ្លែងមតិ​ក្នុងសិក្ខាសាលា វរសេនីយ៍​ឯក Hoang Kim Phung នាយកមជ្ឈ មណ្ឌល​រក្សា​សន្តិភាព​វៀតណាម​បានឲ្យដឹង​ថា៖

​“នេះជាឱកាសល្អសម្រាប់​វៀតណាម សិក្សារៀនសូត្រពីសំណាក់​មិត្ត អំពី​ជំនាញ​ផងនិង​បទពិសោធន៍​ផង និង​ការ​ធ្វើ​សកម្មភាព​ជាក់ស្តែង​នូវមន្ទីរ​ពេទ្យទ័ព​ បណ្តោះអាសន្ននេះ។ ខ្ញុំសង្ឃឹម​ថា នេះក៏ជា​ឱកាស​ល្អសម្រាប់​នាយ ទាហាន​អាមេរិក​និង​វៀតណាម មានលក្ខណៈ ជួបប្រាស្រ័យ និង​បង្កើន​ថែម​ទៀត​នូវ​ទំនាក់​ទំនង​ដែល​កាន់​តែ​ស្អិត​រមួត​រពីមួយ​ថ្ងៃទៅ​មួយថ្ងៃវាង​កងទ័ព​វៀតណាម ជាមួយកង​ទ័ពអាមេរិក”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ