08/03/2020 08:18 GMT+7 Email Print Like 0

អនុវត្តការនាំចេញនាំចូលទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែន Coc Nam (ខេត្ត Lang Son) ជាផ្លូវការ


 

នាថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ ទំនិញនាំចេញនិងនាំចូលត្រូវបានអនុញ្ញាឲ្យឆ្លងកាត់ឡើងវិញ នៅច្រក​ទ្វារព្រំ​ដែន​ Coc Nam (ខេត្ត Lang Son) និង Nong  Huai (ចិន)  ជាផ្លូវការ ចាប់ពីម៉ោង ១០ ៖ ៣០ នាព្រឹកថ្ងៃទី ៦ មីនា​។

ការនាំ​ចេញ-នាំចូលទំនិញឆ្លងច្រកទ្វារព្រំដែនត្រូវបានអនុវត្តសម្រាប់កសិផល និងផ្លែឈើតែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ជលផលវិញគឺមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ។

ដើម្បី​អនុវត្ត​ដោយម្ចាស់ការក្នុងការនាំចូល-នាំចេញទំនិញឆ្លងកាត់ច្រកទ្វារព្រំដែន ខេត្ត Lang Son បាន​បញ្ជា​ដឹក​នាំ​កម្លាំងមានស​មត្ថកិច្ចនៅ​ច្រកព្រំដែន​នានាគ​ប្បីចាត់​ចែងការ​គ្រប់​គ្រង​និង​ត្រួត​ពិនិត្យ​សកម្មភាព​នាំចេញនិង​នាំចូល​យ៉ាងតឹងរឹង​ព្រមទាំង​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់នូវ​ដំណើរ​ការសម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​និងអ្នកបើកប​រយាន​យន្ត​ទាំង​នេះ​ដែល​ធ្វើសកម្មភាព​នាំចេញ​និង​នាំចូល​តាម​ច្រកព្រំ​ដែន​និង​ត្រួត​ពិនិត្យ​លក្ខខណ្ឌ​នៃតំបន់ដាក់នៅដាច់ដោយឡែកនៅទីលាន​ដែលបានកំណត់​ផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 

បណ្តាព័ត៌មានបានផ្សាយ