18/03/2017 10:56 GMT+7 Email Print Like 0

អនុវត្តកម្មវិធីគោលដៅអភិវឌ្ឍន៍វិស័យរុក្ខកម្មប្រកបដោយនិរន្តរភាព


ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ថ្លែងមតិក្នុងសន្និសីទ (រូបថតៈ nongnghiep.vn)

នាថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ នៅ​ខេត្ត Nghe An ក្រសួងក​សិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​វៀត​ណាម​បាន​រៀប​ចំសន្និសីទ​បូក​សរុបនូវ​ផែន​ការការ​ពារ​និង​អភិវឌ្ឍន៍​ព្រៃឈើ​ដំ​ណាក់​កាល​២០១១-២០១៦​ដោយ​ភ្ជាប់ជាមួយ​ការរៀបចំ​ឡើង​វិញ​ផ្នែក​រុក្ខកម្ម រួម​ទាំង​អនុវត្តកម្ម​វិធីគោល​ដៅ​អភិវឌ្ឍន៍ ​រុក្ខកម្ម​ប្រកប​ដោយ​និរន្តរភាព​ដំណាក់​កាល​២០១១-២០១៦។ អញ្ជើញថ្លែង​មតិក្នុង​ពិធី ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Trinh Dinh Dung បាន​ទទួល​ស្គាល់​ចំពោះ​រាល់​លទ្ធផល​ ដែលផ្នែករុក្ខកម្ម​សម្រេច​​ បា​ន​នាពេលកន្លង​ទៅ ព្រមទាំង​សង្កត់​ធ្ងន់​នូវ​សារៈ​សំខាន់ នៃកិច្ចការការពារ​និងអភិវឌ្ឍន៍​ព្រៃឈើ។ លោក Trinh Dinh Dung ក៏បាន​លើក​ឡើង​នូវកំហិត បញ្ហានៅសេស​សល់ និងស្នើឲ្យ​ផ្នែករុក្ខកម្ម​គប្បី​រួមជា​មួយ​​តំបន់នា នាំអនុវត្ត​ល្អរាល់​ដំណោះ​ស្រាយ​​សំដៅ​បំពេញ​ជាស្រេច​នូវ​កម្ម​វិធីគោល​ដៅអភិវឌ្ឍន៍រុក្ខកម្ម ប្រកបដោយនិរន្តរភាព​ដំណាក់​កាល ២០១៦-២០២០។ លោក Trinh Dinh Dung ក៏បានស្នើឲ្យ​ក្រសួង​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជនបទ និងក្រសួងស្ថាប័ន​ទាក់​ទិននានា បង្កើនការងារគ្រប់​គ្រង​ព្រៃ​ឈើ ជាពិសេស​អនុវត្ត​សង្គមភាវូបនីយកម្ម ក្នុង​ការប្រមូល​ផ្តុំប្រភព​ទុន​នានា ​សម្រាប់​អនុវត្ត​កម្ម​វិធីគោលដៅអភិវឌ្ឍន៍ ផ្នែករុក្ខកម្មប្រកបដោយ​និរន្ត​រភាព៕
 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ