20/05/2015 10:16 GMT+7 Email Print Like 0

អនុរដ្ឋ​មន្ត្រីទី​១ក្រ​សួង​ការ​បរទេស​អាមេ​រិក​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​វៀត​ណាម

នៅ​ជំនួប​សន្ទនា​ជាមួយ​អនុរដ្ឋមន្រ្តីទី១​ ក្រសួង​ការ​បរទេស​អាមេរិក​ លោក Antony Blinken នា​ថ្ងៃទី​១៨​ខែ​ឧសភា​ឆ្នាំ​២០១៥​ អនុ​ប្រធាន​រដ្ឋសភា​វៀត​ណាម លោកស្រី​ Nguyen Thi Kim Ngan បានឲ្យ​ដឹង​ថាក្នុង​សម័យ​ប្រជុំ​ខាង​មុខ​នេះ រដ្ឋសភាវៀត​ណាម​នឹង​អនុម័ត​លើច្បាប់​សំខាន់ៗ​មួយចំនួន ក្រោយ​ពី​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន អនុវត្ត​។ ច្បាប់​ទាំងឡាយ​ដែលទាក់​ទិន ដល់​ការធានា​សិទ្ធិ​សេរី​ភាព​ប្រជាធិប​តេយ្យ របស់មនុស្ស​នឹង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ឆាប់ៗ​ដើម្បី​បំរើជីវភាព​រស់​នៅ។ លោកស្រី Nguyen Thi Kim​ Ngan បាន​អះអាង​ថា វៀត​ណាម​ជានិច្ច​កាល​គោរព​ទំនាក់​ទំនង ជាមួយអាមេរិក​ហើយ​ជំរុញ​ទំនាក់​ទំនង​ដៃគូ​ លើ​គ្រប់​វិស័យ​តាម​ស្មារតី​នៃ​សេចក្ដី​​ថ្លែង​ការណ៍​រួម​ជាន់ខ្ពស់ រវាងប្រទេស​ទាំង​២។


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)និងអនុរដ្ឋមន្រ្តីទី១ក្រសួងការបរទេសអាមេរិកលោក Antony Blinken(រូបថត៖VGP)

នាថ្ងៃ​ដដែល​ឧបនាយក​រដ្ឋមន្រ្តី​និងជារដ្ឋមន្ត្រី​ការបទេស​វៀត​ណាម លោក Pham​ Binh Minh បាន​ជួប​សន្ទនា​ជាមួយ​លោក Antony Blinken។ ភាគីទាំង​២បាន​ឯក​ភាព​ថា នឹង​បន្ត​សហការ​យ៉ាង​ស្អិត​រមួត​ក្នុង​ការ​រៀប​ចំសកម្ម​ភាព​ រំលឹកខួប​អនុស្សាវ​រីយ៍លើកទី២០នៃ​ទិវា​បង្កើត​ទំនាក់​ទំនងកា​រទូត។ លោក Pham Binh Minh បាន​អះអាង​ជាថ្មី​ម្ដង​ទៀត នូវការប្ដេជ្ញារបស់​វៀត​ណាម​ ចំពោះ​កិច្ច​ព្រម​ព្រៀង​ដៃគូ​អន្តរប៉ាស៊ីហ្វិក (TPP) ព្រម​ទាំង​សំដែង​គោល​បំណង​ថា​ ដំណើរការចរចា​លើកិច្ច ព្រម​ព្រៀង​នេះនឹង​ប្រព្រឹត្ត​ទៅដោយ​ភាព​ងាយ​ស្រួល​និងបាន​សំរេច​ត្រឹម​ត្រូវ​តាមផែន​ការ។ រីឯខ្លួន​វិញ លោក Antony Blinken បានអះអាង​ថា អាមេរិក​គាំទ្រ​ការដោះ​​ស្រាយ​ជំលោះនានា នៅសមុទ្រខាង​កើតដោយ​សន្តិវិធី​ ដោយឈរ​លើច្បាប់​អន្តរ​ជាតិ។

ក៏ក្នុងថ្ងៃទី​១៨ខែឧសភាឆ្នាំ​២០១៥​ រដ្ឋមន្រ្តី​ក្រសួង​នគរបាល​វៀត​ណាម នាយ​ឧត្តម​សេនីយ ​Tran Dai Quang បាន​ទទួលជួបសន្ទនា​ ជាមួយអនុរដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ លោក Antony Blinken ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ