21/11/2018 09:34 GMT+7 Email Print Like 0

អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ផ្តល់ព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល APEC ២០១៨


អនុរដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son

 ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នាយករដ្ឋ​មន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc និង​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមកិច្ចប្រជុំកំពូល​នៃវេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ី​ ហ្វិក  APEC លើកទី ២៦ ដែលបានប្រារព្ធធ្វើឡើងនៅប្រ​ ទេសប៉ាពួញូហ្គីណេ។​
 
ឆ្លើយ​សម្ភាសន៍របស់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ អនុរដ្ឋមន្រ្តី​អចិន្ត្រៃយ៍នៃ​ក្រសួង​ការបរទេស​វៀត​ណាម​លោក លោក Bui Thanh Son បានលើកឡើងថា កិច្ច​ប្រជុំនេះ​បាន​បង្ហាញ​ពីការ​ខ្វែង​គំនិត​រវាងសមាជិក​មួយចំនួនជាពិសេសរវាងស​ហរដ្ឋអាមេរិកនិងប្រ​ទេស​ចិន ស្តីពី​ការគាំពារ​ពាណិជ្ជកម្ម​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម និងពហុភាគី។ នេះក៏ជាមូលហេតុចម្បងដែលនាំទៅដល់ការ​បញ្ចប់កិច្ចប្រជុំកំពូ​ល ​APEC ដោយ​គ្មាន​ចេញសេចក្តីថ្លែងការណ៍រួមរប​ស់ថ្នាក់ដឹក​នាំ APEC ដូចសព្វដង​ឡើយ​។
 
អនុរដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son បានលើកឡើងថា ក្នុងកិច្ចប្រជុំកំពូល APEC លើកនេះ នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានអញ្ជើញ ​ជួបពិភាក្សា​យ៉ាងយក​ចិត្តទុក​ដាក់​ជាមួយ​ថ្នាក់​ដឹក​នាំ នៃ​ខឿនសេដ្ឋកិច្ចជាច្រើន ក្នុងនោះមាននាយករដ្ឋម​ន្ត្រីម្ចាស់ផ្ទះ​ប៉ាពួញូហ្គីណេ;  នូវែលសេឡង,​ វ៉ានូ​អាទូ រួមទាំង​​បណ្តាប្រទេស​កោះប៉ាស៊ីហ្វិក និងសមាជិក APEC ដទៃទៀត។ នាយករដ្ឋម​ន្ត្រី លោក Nguyen Xuan Phuc ក៏បាន​​ជួប​សន្ទនាជាមួយសហគ្រាសជាច្រើននៃសមាជិ​ក ABAC និងសម្ព័ន្ធភាពអា​ជីវ​កម្ម​អាមេរិក​ក្នុងកិច្ច​ប្រជុំកំ​ពូល​ APEC ផងដែរ ។
 
ថ្នាក់​ដឹក​នាំទាំងអស់បានឯកភាព សហការយ៉ាងជិតស្និទ្ធដើម្បីជម្រុញរាល់លទ្ធផលដែល APEC ទទួលបាន​ក្នុង​ឆ្នាំ ​២០១៧ នៅវៀតណាមនិងឆ្នាំ ២០១៨ នៅប៉ាពួញូហ្គី ណេលើកនេះ​។ ថ្នាក់ដឹកនាំទាំងអស់ក៏បាន​អះអាង​ នឹង​បញ្ជាក់​​​ឡើងវិញ​នូវការគាំទ្ររបស់​ខ្លួន ចំពោះការចុះឈ្មោះជា​សមាជិកមិន​អចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គកា​រ​​សហប្រជាជាតិ​របស់វៀតណាមសម្រាប់អាណ​ត្តិ ២០២០-២០២១ ព្រមទាំង​ជឿជាក់​ ថាវៀតណាម​នឹង​បំពេញ​​ប្រកបដោយ​ជោគជ័យនូវតួនាទីនេះ​ជាមិនខាន​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ