04/06/2016 12:06 GMT+7 Email Print Like 0

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Nguyen Chi Vinh ចូលរួមកិច្ចសន្ទនា Shangri La

កិច្ចសន្ទនា Shangri La បានប្រារព្ធជាផ្លូវការនាថ្ងៃទី៣មិថុនានៅប្រទេសសឹង្ហបុរីដោយមានការចូលរួមរបស់មន្ត្រី អ្នកនាញការសន្តិសុខ ការពារជាតិមកពី៣០ប្រទេស។ គណៈប្រតិភូវៀតណាមចូលរួមកិច្ចសន្ទនា Shangri La លើកនេះដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក​ Nguyen Chi Vinh។ ចូលរួមកិច្ចសន្ទនានេះ គណៈប្រតូភូវៀតណាមនឹងមានការជួបសន្ទនាទ្វេភាគីនិងពហុភាគី ព្រមទាំងមានបទអន្តរាគមនៅក្នុងបណ្តាសម័យប្រជុំពេញអង្គស្តីពីរាល់បញ្ហាក្តៅគគុករនៃសន្តិសុខតំបន់ ក្នុងនោះមានបញ្ហាជម្លោះនៅសមុទ្រខាងកើត។


អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Nguyen Chi Vinh ទទួលជួបជាមួយលោក Chan Yeng Kit លេខាអចិន្ត្រៃយ៍ក្រសួងការពារប្រទេសសឹង្ហបុរីនៅខាងក្រៅសន្និសីទសន្តិសុខកំពូលអាស៊ី

 របៀបវារៈនៃកិច្ចសន្ទនា Shangri La ឆ្នាំនេះ បានលើកយកនូវប្រធានបទសំខាន់ៗមួយចំនួនមកពិភាគ្សា សំដៅដោះស្រាយភាពតានតឹងកំពុងកើតមានឡើងក្នុងតំបន់ដូចជា “ប្រឈមមុខនឹងរាល់ការសាកល្បងសន្តិសុខដ៏ស្មុគស្មាញនៅទ្វីអាស៊ី” និង “ការសាកល្បងក្នុងការដោះស្រាយជម្លោះ”  និង “តាមដានគោលដៅសន្តិសុខរួម”ជាដើម។ ក្នុងនាមជាសមាជិកចូលរួមកិច្ចសន្ទនាលើកនេះ​លោក Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹងថា គណៈប្រតិភូវៀតណាមនឹងចូលរួមសម័យប្រជុំពេញអង្គលើកទី៤ ស្តីពី“រាល់ការសាកល្បងក្នុងការដោះស្រាយជម្លោះក្នុងតំបន់”។

“ពិតប្រាកដថា វៀតណាមនឹងវាយតម្លៃត្រឹមត្រូវនូវស្ថានភាពនិងគ្រោះអាសន្នដែលនឹងគំរាមកំហែងសន្តិសុខ ស្ថិរភាពក្នុងតំបន់ ហើយពីនោះនឹងនាំចេញដំណោះស្រាយសមស្របទៅនឹងច្បាប់អន្តរជាតិក៏ដូចជានាំចេញទស្សននិងបែបផែនសម្រាប់ភាគីនានារួមសហការគ្នា តស៊ូដោះស្រាយជម្លោះដោយ​សន្តិវិធី ដើម្បីនាំមកនូវ​ផល​ប្រយោជន៍ឲ្យភាគីទាក់ទិននានារួមទាំងធានាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ