29/01/2015 14:13 GMT+7 Email Print Like 0

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម


អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាអតីតឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​វៀតណាម

នារសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០១៥ នៅក្នុងជំនួបសន្ទនារវាងអនុរដ្ឋមន្ត្រីក្រ​សួងការ​ពារប្រ​ទេស​វៀត​ណាម លោក Nguyen Chi Vinh និងអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Michael Michalak ភាគី​ទាំងពីរបាន​ឯកភាពចា​ត់ទុកថា៖ ឆ្នាំ​២០១៥ ជាឆ្នាំ​រំលឹកខួបអនុស្សា​វរីយ៍​លើក​​​ទី២០នៃ​ទិវាប្រក្រតីទំនា​ក់ទំនង​ការទូតរ​វាងប្រទេសទាំ​ងពីរ​វៀតណាម​និង​អាមេរិក។ នេះ​គឺ​ជា​​របត់សំ​ខាន់ ដើម្បីប្រ​ទេសទាំងពីរបន្ត​ដំណើការ​កសាងទំនុក​ទុក​ចិត្ត ឆ្ពោះ​ទៅអនា​គត​មួយ​ប្រ​កប​​ដោយល្អ​ប្រសើនា​ពេលខាង​មុខ។ ឧត្តម​សេនីយ៍​ឯក Nguyen​ Chi Vinh និង​លោក Michael Michalak​ បាន​វាយតំលៃ​ខ្ពស់ ចំ​ពោះទំនាក់​ទំនង​ដៃគូលើគ្រប់​វិស័យដែ​ល​កំ​ពុ​ងអ​ភិវឌ្ឍន៍​រវាង​ប្រ​ទេស​​​ទាំង​ពីរ ក្នុង​នោះ កិច្ច​សហ​ប្រតិបត្តិការ​ការ​ពារប្រទេសបាន​ពង្រីកប្រសិទ្ធិ​ភាពពី១​​ថ្ងៃទៅ១ថ្ងៃ។​ ភាគី​​ទាំងពីរ​បានសម្ដែង​នូវ​គោល​បំណង​បន្តជំរុញ​ការខំ​ប្រឹងប្រែង​អនុវត្ត​រាល់ខ្លឹម​សារសហ​ប្រតិបត្តិ​​ការ​នៃ​អនុស្សា​រណយោគយ​ល់គ្នារ​ស្ដីពីកិច្ច​សហ​ប្រតិបត្តិ​ការទ្វេភា​គីដែល​បាន​ចុះហត្ថ​លេ​ខា​នាឆ្នាំ​២០​១១​​។​ ទន្ទឹមនឹង​នោះ​ យកចិត្តទុក​ដាក់ដល់​បណ្ដាសកម្ម​ភាព​សហ​ប្រតិ​បត្តិការ​ស្ដីពី​ការ​ជំនះ​ពុះពារ​លើ​ផល​​វិបាក​​នៃសង្គ្រាម​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ