09/07/2016 14:12 GMT+7 Email Print Like 0

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយអ្នកជំនួយការងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក


អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Nguyen Chi Vinh ទទួលជួបជាមួយអ្នកជំនួយការរងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Thomas Ross

ក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Nguyen Chi Vinh ជាមួយអ្នកជំនួយការរងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Thomas Ross នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នោះ ភាគីទាំងពីរបានធ្វើការវាយតម្លៃនូវលទ្ធផលកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ​នា​ពេលកន្លងទៅគឺសមស្របទៅនឹង “ដៃគូលើគ្រប់វិស័យ” វៀតណា-អាមេរិក ព្រមទាំងទិសដៅក្នុងក្របខ័ណ្ឌនៃអនុស្សរណយោយល់គ្នាស្តីពីការជម្រុញទំនាក់ទំនងការពារជាតិ​ទ្វេភាគីដែលបានចុះហត្ថលេខានាឆ្នាំ​២០១១ និងទស្សនវិស័យរួមស្តីពីទំនាក់ទំនងការពារជាតិ ដែលបានចុះហត្ថលេខានាឆ្នាំ២០១៥។ ស្តីពីទិសដៅសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ឧត្តមសេនីយ៍ឯក លោក Nguyen Chi ​Vinh​ បាន ស្នើរភាគីអាមេរិក​បន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយប្រសិទ្ធិភាព ដោយអាទិភាពទៅលើការជំនះពុះពារនូវផលវិបាកនៃសង្គ្រាម ដោះស្រាយការបំពុលបរិស្ថាននិងផ្តល់ជំនួយសង្គ្រោះ​​​គ្រោះមហន្តរាយជាដើម។

រីឯខ្លួនវិញ លោក Thomas Ross បានទទួលស្គាល់រាល់សំណើររបស់ក្រសួងការពារប្រទេសវៀតណាម ដាក់ជូនក្រសួងការពារជាតិអាមេរិកក្នុងពេលឆាប់បំផុតនិងចាត់ទុកថា ដោយការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរនោះ ទំនាក់ទំនងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅថែមទៀត នាពេលខាងមុខ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម



 
បណ្តាព័ត៌មានបានផ្សាយ