30/05/2015 11:04 GMT+7 Email Print Like 0

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានចូលរួមការសន្ទនា Shangri La លើកទី១៤


អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានចូលរួមការសន្ទនា Shangri La លើកទី១៤ (VOV)

នាព្រឹក​ថ្ងៃទី២៩ខែឧសភាឆ្នាំ​២០១៥​ គណៈប្រតិភូ​យោធាជាន់​ខ្ពស់វៀត​ណាម​ដឹកនាំដោយ​ឧត្តមសេនីយ៍​ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម​បាន​អញ្ចើញ​ទៅកាន់ ​ប្រទេស​សឹង្ហ​បុរី​ដើម្បី​ចូល​រួម​សន្និ​សីទ​កំពូល​សន្តិសុខ​ទ្វីបអាស៊ី-ការ​សន្ទនា Shangri La លើក​ទី១៤។

​ការសន្ទនា Shangri La លើកទី១៤បានប្រព្រឹត្ត​ទៅ ចាប់ពីថ្ងៃទី២៩​ដល់ថ្ងៃ​ទី​៣១​ខែឧសភា​ឆ្នាំ​២០១៥ ដោយ​មាន​សម័យ​ពិភាក្សា​ចំនួន​៦ ស្ដីពីប្រធាន​បទដូច​ជា អាមេរិ​កនិង​ការ​សាកល្បង​សន្តិសុខ​នៅដំបន់​អាស៊ី-ប៉ាស៊ីហ្វិក របៀប​សហប្រតិបត្តិ​ការ​សន្តិសុខ​នៅទ្វីបអាស៊ី ទប់ស្កាត់ជំលោះឡើង​ជណ្ដើរ​ជាដើម។ ក្នុង​នោះ ឧត្តម​សេនី​យ៍​ឯក​ Nguyen Chi Vinh នឹងថ្លែង​បទអន្តរាគមន៍​ក្រោម​ប្រធាន​បទ ទប់​ស្កាត់​ជំលោះឡើង​ជណ្ដើរ​នៅ​សម័យ​ពិភាក្សា​ទី៣។

​តាម​របៀប​វារៈ ការ​សន្ទនា Shangri La លើក​ទី១៤​នឹងចាប់ផ្ដើម​ពីថ្ងៃ​ទី៣០​ខែឧសភាឆ្នាំ​២០១៥​។ ទន្ទឹម​នឹង​ការ​ចូល​រួម​បណ្ដាសម័យ​ប្រជុំ​តាម​របៀបវារៈ​នោះ គណៈ​ប្រតិ​ភូ​យោធាជាន់​ខ្ពស់​វៀតណាម​ នឹង​មាន​ជំនួប​សន្ទនា​ទ្វេភាគី​​មួយចំនួន​ផងដែរ​៕ ​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ