24/11/2014 16:00 GMT+7 Email Print Like 0

អនុរដ្ឋមន្ត្រីការបរទេស Ha Kim Ngoc ទៅបំពេញទស្សនកិច្ចនៅប៉ាណាម៉ា


អនុរដ្ឋមន្ត្រីការបរទេស Ha Kim Ngoc ទៅបំពេញទស្សនកិច្ចនៅប៉ាណាម៉ា (VOV)

ទទួលសេចក្តីអញ្ចើញរបស់ក្រសួងការបរទេសសាធារណៈរដ្ឋ​ប៉ាណាម៉ា គណៈប្រតិភូ​ក្រសួង​ការ​បរទេសវៀតណាមដឹកនាំដោយលោក Ha Kim Ngoc អនុរដ្ឋមន្ត្រីបានទៅបំពេញ​ទស្សន​កិច្ច​និង​ដំណើរការពិគ្រោះ​យោបល់​នយោបាយនៅសាធារណៈរដ្ឋប៉ាណាម៉ាចាប់ពីថ្ងៃទី២១ដល់២២វិច្ឆិកា។ នេះជា​សម័យ​ពិភាគ្សានយោបាយជាលើកដំបូងគិតតាំងពីពេលប្រទេសតាំងពីរចុះហត្ថ
លេខា​អនុស្សារណៈយោគយល់គ្នាបង្កើតយន្តការនេះ (ខែតុលា​ឆ្នាំ​២០១២) និងជា​ព្រឹត្តិការណ៍​សំ​ខាន់ឆ្ពោះទៅខួបលើកទី៤០នៃទិវាបង្កើតទំនាក់​ទំនងការទូតរវាង​ប្រទេសទាំងពីរ (ទី២៨សីហាឆ្នាំ១៩៧៥-ទី២៨សីហាឆ្នាំ​២០១៥)។ ក្នុងរយៈពេល​បំពេញទស្សនកិច្ច​អនុរដ្ឋមន្ត្រី Ha Kim Ngoc បានជួប​សម្ដែង​ការ​គួរសម​អនុប្រធានាធិបតី​និងជារដ្ឋមន្ត្រីការបរទេស Isabel Saint Malo de Alvarado ប្រធាន​រដ្ឋសភា Adolfo Valderrama ចរចារពិគ្រោះយោបល់​នយោបាយ​ជា​មួយ​អនុរដ្ឋមន្ត្រី​ការបរទេស Luis Miguel Hincapie ជាដើម។ ក្នុង​បណ្ដាជំនួប​សន្ទនា​នេះ​​​អនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងគោល​នយោបាយ​របស់វៀតណាម​អភិវឌ្ឍន៍​ទំនាក់ទំនង​និង​សហ​ប្រតិបត្តិ​ការលើច្រើនវិស័យជា​មួយអាមេរិកឡាទិន ក្នុង​នោះមាន​សាធារណៈ​រដ្ឋប៉ាណាម៉ាផង៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ