11/03/2018 10:31 GMT+7 Email Print Like 0

អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីសភាការទូតជប៉ុន

ក្នុងឱកាសចូលរួមសន្និសីទរដ្ឋមន្ត្រីអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD)ស្តីពីកម្មវិធីអាស៊ីអាគ្នេយ៍​នោះ នារសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រសួងការបរទេសជប៉ុន អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីសភាការទូតជប៉ុន លោក Iwao Horii។

 ទិដ្ឋភាពនៃជំនួបពិភាក្សារវាងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son
ជាមួយអនុរដ្ឋមន្ត្រីសភាការទូតជប៉ុន លោក Iwao Horii

ក្នុងជំនួបនេះ លោក Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់ ជប៉ុនក្នុងការសម្រេចកិច្ចចរចានិង​ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។​ លោកអនុរដ្ឋមន្ត្រីការបរ ទេសវៀតណាមបានស្នើឲ្យជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកនូវ​គោល​ជំហ នៅបណ្តាវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសគាំទ្រគោលជំហររបស់ វៀតណាមនិងអាស៊ានចំពោះបញ្ហាសមុទ្រខាងកើត។

រីឯ លោក Iwao Horii វិញ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកសកម្មរបស់វៀតណាមនៅសន្និសីទ OECD ស្តី​ពីកម្មវិធីអាស៊ីអាគ្នេយ៍នេះ។ លោករូបនេះមានបំណង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឲ្យបានខ្លាំងក្លាថែមទៀត។ យ៉ាងណាមិញ វៀតណាមគប្បីផ្តោតការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់អនុវត្តន៍រាល់គម្រោងការសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ