02/12/2017 07:37 GMT+7 Email Print Like 0

អនុរដ្ឋមន្ត្រីការបរទេសលោក Dang Dinh Quy ទទួលជួបជាមួយអគ្គលេខាធិការ រងអ.ស.បនិងជានាយកប្រតិបត្តិ UNFPA

នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Dang Dinh Quy បានអញ្ជើញទទួលជួបជាមួយលោកស្រី Natalia Kanem អគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងជានាយកប្រតិបត្តិ មូលនិធិចំនួនប្រជាជនអង្គការសហប្រជាជាតិ (UNFPA) និងលោក  Bjorn Anderson នាយកតំបន់អាស៊ី-ប៉ាស៊ីហ្វិក UNFTA ក្នុងឱកាសចូលរួមសន្និសីទលើកទី៤ តំបន់អាស៊ី-ប៉ាស៊ីហ្វិក។

នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រី លោក Dang Dinh Quy បានស្នើឲ្យអង្គការសហប្រជាជាតិនិយាយរួមនិងមូលនិធិចំ​នួន​ប្រជាជនអង្គការសហប្រជាជាតិនិយាយដោយឡែក បន្តការជួយឧបត្ថម្ភនិងពិគ្រោះយោបល់ គោលនយោបាយ​ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងនោះមានវិស័យចំនួនប្រជាជនដោយជួយវៀតណាមកសាងច្បាប់​ចំ​នួនប្រជាជននិងដោះស្រាយរាល់ការសាកល្បងអំពីចំនួន ប្រជាជនចាស់ទៅៗ និងការបាត់តុល្យភាពសមភាព​ភេទ​តាំងពីកំណើតជាដើម។

រីឯខ្លួនវិញ លោកស្រី Natalia Kanem បានឲ្យដឹងថា UNFPA បានសន្យា បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្ត​គោលនយោបាយស្តីពីចំនួនប្រជាជន រួមចំណែកជម្រុញសមភាពភេទ ប្រគល់សិទ្ធឲ្យនារី តាមនោះជួយវៀតណាមក្នុងកិច្ចការ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ