09/12/2015 09:44 GMT+7 Email Print Like 0

អនុរដ្ឋមន្ត្រក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយនាយក KOICA នៅវៀតណាម


អនុរដ្ឋមន្ត្រក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយនាយក
KOICA នៅវៀតណាម

​ក្នុងជំនួបជាមួយលោក Chang Jae Yun  នាយក​ស្ថាប័នសហប្រតិបត្តិការ​អន្តរជាតិកូរ៉េខាងត្បូង (KOICA) ប្រចាំ​នៅវៀត​ណាម នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥​ ឧត្តមសេនី​យ៍ឯក Nguyen Chi Vinh អនុរដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម បានវាយតម្លៃ​ខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យទ្វេ ភាគី​ក្នុង​នោះមាន​ទំនាក់​ទំនងសហប្រតិបត្តិការ លើវិស័យការពារជាតិ។ ឧត្តមសេ នីយ៍ឯក Nguyen Chi Vinh​ បានសង្កត់​ធ្ងន់​ថា វៀត​ណាម​ចង់ឲ្យកូរ៉េខាងត្បូង អនុវត្តរាល់គំរោងការក្នុងការជួយ​វៀតណាម ជំនះនូវ​ផលវិបាក​នៃគ្រាប់​ម៉ីន ក្រោយ​​សង្គ្រាម។ រីឯលោក Chang Jae Yun វិញ បានអះអាងថា ថ្នាក់ដឹកនាំកូរ៉េ ខាងត្បូង​ជានិច្ចកាល​សម្តែង​​នូវ​សុឆន្ទៈ​ក្នុងការ​ជួយវៀត​ណាមជំនះនូវផលវិបាក នៃគ្រាប់ម៉ីនក្រោយសង្គ្រាម។ លោកបន្តទៀតថា កូរ៉េខាង​ត្បូង​ចាត់ទុក​នេះជាការ​ងារសំខាន់ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយវៀត​ណាម​ជម្រុញ​​ល្បឿន​ដោះស្រាយ​នូវបញ្ហា​នេះផ​ងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ