11/01/2019 12:56 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួប​ថ្នាក់​ដឹកនាំសម្ព័ន្ធ​ក្រុមហ៊ុន Pfizer ដែលជាអ្នកផ្គត់ផ្គង់ថ្នាំ អង់​ទីប៊ីយ៉ូទិក​ធំបំផុត​លើពិភពលោក

នាបច្ចុប្បន្នមានសហគ្រាសប្រមាណ ២០០ អង្គភាពដែលមានខ្សែសង្វាក់ផលិតកម្មទំនើបត្រូវបានវិនិយោគ ហើយចំនួនរោងចក្រផលិតថ្នាំឱសថជាប់ស្ដង់ដាក៏កើនឡើងផងដែរ។

 អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Pfizer
ដែលជាអ្នកផ្គត់ផ្គង់ថ្នាំ អង់ទីប៊ីយ៉ូទិកធំបំផុតលើពិភពលោក

អញ្ជើញថ្លែងមតិនៅក្នុបជំនួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Pfizer ដែលជាអ្នកផ្គត់ផ្គង់ថ្នាំអង់ទីប៊ីយ៉ូទិកធំបំផុតលើពិភពលោកនាថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាណូយនោះ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានឲ្យដឹងថា៖ ក្រោយពីចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផ្នែកឧស្សាហកម្មឱសថរបស់វៀតណាមមានជំហានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងលទ្ធផលដ៏សំខាន់ៗនានា។

នាបច្ចុប្បន្នមានសហគ្រាសប្រមាណ ២០០ អង្គភាពដែលមានខ្សែសង្វាក់ផលិតកម្មទំនើបត្រូវបានវិនិយោគ ហើយ​​ចំនួនរោងចក្រផលិតថ្នាំឱសថជាប់ស្ដង់ដាក៏កើនឡើងផងដែរ។

ចំណែកឯ លោក Pierre Gaudreault ប្រធានតំបន់អាស៊ី និងទីផ្សារទើបលេចចេញថ្មីរបស់សម្ព័ន្ធក្រុមហ៊ុន Pfizer អាមេរិកបានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅវៀតណាមអស់រយៈពេលជាង ២០ ឆ្នាំ កន្លងទៅ ហើយកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Pierre Gaudreault បានឲ្យដឹងថា ការដែលសម្ព័ន្ធក្រុមហ៊ុនទើបនឹងបានចុះហត្ថលេខាលើការផ្ទេរបច្ចេកវិទ្យាផលិតឱសថជាមួយបណ្ដាសហគ្រាស​វៀតណាមនាពេលថ្មីៗនេះគឺជាការប្ដេជ្ញាចិត្តចំពោះសកម្មភាពវិនិយោគយូរអង្វែងនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ