31/10/2018 09:30 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទទួលជួបជាមួយប្រតិភូគណកម្មាធិការនេសាទនៃសភាអឺរ៉ុប


ទិដ្ឋភាពនៃជំនួប (រូបថតៈ daibieunhandan.vn)

នាព្រឹក​ថ្ងៃទី៣០ខែតុលា នៅវិមានរដ្ឋ សភា អ​នុប្រធានរដ្ឋសភាវៀតណាម លោ​ក Phung Quoc Hien បាន​អញ្ជើញ​ទទួលជួប​ជាមួយ​ប្រតិភូ​គណកម្មាធិការនេសាទនៃស​ភាអឺរ៉ុប (EP) ដឹកនាំ​ដោយ​សមាជិក​សភានិង​ជាអ្នក​នាំ​ពាក្យរបស់គណកម្មាធិការ​នេសាទ លោក Mato Gabriel ដែលកំពុងបំពេ​ញទស្សន​កិច្ចនៅវៀតណាម។​
នៅក្នុង​ជំនួប​នេះ លោក Phung Quoc Hien បានវាយតម្លៃខ្ពស់​ ចំពោះការដែល គណកម្មាធិកា​រអឺរ៉ុប​ (EC) បាន​អុនម័ត​លើការដាក់ស្នើជូនក្រុមប្រឹក្សាអឺរ៉ុបសម្រាប់​ពិនិត្យនិងចុះហត្ថលេខាជាផ្លូវកា​រ នូវកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀត​ណាម-សហភាព​អឺរ៉ុប (EVFTA) ព្រមទាំងអះអាងថា​ សភាអឺរ៉ុប​ដើរតួនាទី​សំខាន់​ក្នុង​យន្តការ​ចេញ​សេចក្តីសម្រេច​ចិត្តរបស់សហភាពអឺរ៉ុប។​ អនុប្រធានរដ្ឋសភាវៀតណាម មា​នបំ​ណង ទទួល​បាន​ការគាំ​ទ្រពី​សភាអឺរ៉ុប​ ដើម្បីជម្រុញការចុះហត្ថលេខា​ជាផ្លូវការនិងការអនុ​ម័តរបស់​ EVFTA​ ក្នុង​រយៈ​ពេល​ខ្លី​បំផុត​។


រូបថតៈ daibieunhandan.vn

ស្តីពីបញ្ហានេសាទខុសច្បាប់ ដែលមិនមានការគេគ្រប់គ្រងនិងមិនបានរាយការណ៍ ស​អនុប្រធាន​រដ្ឋសភាវៀត​ណាម​ បានសង្កត់ធ្ងន់ថា វៀតណា​មកំពុងព្យាយាមអនុវត្តដោយព្រម​ៗគ្នារាល់​វិធានការ ដើម្បី​ជំនះពុះ​ពារការ​ព្រមាន​ “កាតលឿង” ប្រកបដោយ​ប្រសិទ្ធិភាពបំផុត  សមស្របជាមួយស្ថានភាព​ជាក់ស្តែង​។ អនុប្រធាន​រដ្ឋ​សភា​​​​វៀត​​​ណាម​ លោក Phung Quoc Hien បានស្នើឲ្យ​ លោក Mato Gabriel ក្នុងនាម​ជាអ្នក​នាំពាក្យ​គណៈ​កម្មាធិការ​នេសាទ នៃ​លសភាអឺរ៉ុប ជម្រុញឲ្យសភាអឺរ៉ុ​ប ពិនិត្យមើល​ចំពោះកិច្ច​ខិតខំប្រឹង​ប្រែង​ជាវិជ្ជមាន​​របស់​វៀត​ណាម ដើម្បីឈានដល់ការលុបចោល​ “កាត លឿង” សម្រា​ប់ការនាំ​ចេញ​ផល​នេសាទ​ពីវៀត​ណាម​​ទៅកាន់​​ទីសហភាព​អឺរ៉ុបយ៉ាង​ឆាប់ៗ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ