27/10/2018 12:09 GMT+7 Email Print Like 0

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទទួលជួប ថ្នាក់ដឹកនាំនៃស្ថាប័ននានារបស់អ.ស.បប្រចាំវៀតណាម


 (រូបថត៖ TTXVN) 

 ក្នុងឱកាសខួប​អនុស្សាវរីយ៍លើកទី៧៣ ទិវាបង្កើតអង្គការសហប្រជាជាតិ (១៩៤៥-២០១៨) នារសៀលថ្ងៃទី​២៦ ខែតុលា​ ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បាន​អញ្ជើញ​ទទួលជួបគណៈប្រតិភូជាថ្នាក់ដឹកនាំ នៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិ(អ.ស.ប)ប្រចាំវៀត​ណាម ដឹកនាំដោយលោក Kamal Malhotra ប្រធានគណៈប្រតិភូបេសកម្មនៃកម្មវិធីអភិវឌ្ឍន៍របស់អ.ស.បប្រចាំ​វៀតណាម។ 
 
នៅក្នុង​ជំនួបនេះ លោកស្រី Tong Thi Phong បានអះអាងថា ក្នុងរយៈពេល៤០ឆ្នាំចូលរួមជាសមាជិក អ.ស.បកន្លង​ទៅ វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវរបស់អ.ស.ប ហើយ​ជានិច្ច​កាលអនុវត្តន៍យ៉ាងល្អនូវតួនាទីនានាដែលអ.ស.បប្រគល់ជូន។ លោកស្រីបានសន្យាថា វៀតណាម​នឹង​បន្ត​ចូល​រួមយ៉ាងសកម្មក្នុងសកម្មភាពរបស់អ.ស.បសំដៅធានាសន្តិភាព ស្ថិរភាព កិច្ច​សហប្រតិ​បតិ្តការ​និង​ការ​អភិវឌ្ឍ។
 
ចំណែក​ឯលោក Kamal Malhotra បានអះអាងជាថ្មីម្ដងទៀតនូវការសន្យារបស់អ.ស.បក្នុងការជួយឧបត្ថម្ភ សហការ​យ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម ដើម្បីលើក​ស្ទួយ​សមត្ថភាព​ឃ្លាំមើល​និងតាក់​តែងច្បាប់​របស់​រដ្ឋសភាវៀត​ណាម ​ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពក៏ដូចជារ​បៀបវារៈ​ដល់ឆ្នាំ២០៣០ របស់អ.ស.ប​ផង​ដែរ៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ