20/09/2018 09:56 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួប​សំណេះសំណាល​ជាមួយសហគមន៍​ជនវៀត​ណាមនៅសហព័ន្ធរុស្ស៊ី​


ទិដ្ឋភាពនៃជំនួប (រូបថតៈ VOV)

 ក្នុងឱកាស​ទៅបំពេញទស្សនកិច្ចនិងចូលរួមវេទិ​កានារីអាស៊ី-អឺរ៉ុបលើកទី២ ដែលបានប្រា​រព្ធឡើងនៅទីក្រុង Saint​ Perterburg ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី ២២ ខែកញ្ញានោះ នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ អនុប្រធានរដ្ឋ វៀត​ណាម​ លោកស្រី Dang Thi Ngoc Thinh​ បាន​អញ្ជើញ​ទៅ​សាកសួរសុក​ទុក្ខនិង​ជួប​សំណេះ​សំណាល​ជាមួយ​កម្មាភិបាល​ បុគ្គលិកស្ថានទូតរួមទាំងតំណាងសហគម​ន៍ជនវៀតណាម នៅសហព័ន្ធរុស្ស៊ីផងដែរ។
 
​ក្នុង​ជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានជូនដំណឹងដល់ ស​ហគមន៍​វៀតណាម​នៅសហព័ន្ធរុស្ស៊ី នូវ​សមិទ្ធផលនានាដែល​វៀតណាមទទួលបានក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​ជាតិ​ ជាពិសេស ក្នុង រយៈពេល៨ ​ខែកន្លងមក។ ពោលគឺ ផលិតផលក្នុងស្រុក​សរុបរបស់ប្រទេស បន្តទ​ទួល​បាន​កំណើន​លើក ៧% ដោយទាក់ទាញទុនវិនិយោគ​បរទេសជាង ១០​ ពាន់​លាន​ដុល្លារ​អាមេរិក​និង​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិជាង១២លាននាក់ ដោយឡែកភ្ញៀវទេសចរមក ​ពីរុស្ស៊ីគឺ៦០ម៉ឺននាក់។
 
​ស្តីពីទំនាក់ទំនងរវា​ងវៀតណាមនិងសហព័ន្ធរុស្ស៊ី អនុប្រធានរដ្ឋ លោ​កស្រី Dang Thi Ngoc Thinh មាន​ក្តីសោមនស្ស​រីករាយ ​ចំពោះ សមិទ្ធិផលដែល ទទួលបានពីកិច្ចសហប្រតិបត្តិ​ការលើវិស័យនយោបាយ សេដ្ឋកិ​ច្ច វប្បធម៌​ វិទ្យា​សាស្ត្រនិងអប់រំរបស់ប្រទេសទាំងពីរ​។ អនុប្រធានរដ្ឋ លោកស្រី Dang Thi​ Ngoc Thinh បានជឿជាក់​ថា​ប្រទេសទាំងពីរនឹងយកឈ្នះរាល់ការលំបាកដើម្បី សម្រេចបានគោល​ដៅទទួលបាន១០ពាន់ លា​នដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០២០៕

 

តាម VOV5 ​- ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ