22/08/2018 10:33 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាលោក Uong Chu Luu ចូលរួមសិក្ខាសាលា “តួនាទីរបស់​រដ្ឋ សភាក្នុងសកម្មភាព​កិច្ចការបរទេសរដ្ឋ”​


 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN) 

 ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុង Can Tho ភាគខាងត្បូង វៀតណាម គណៈ​កម្មាធិការ​កិច្ច​ការបរទេសនៃរដ្ឋសភា វៀតណាមសហការជា ​មួយវិទ្យាស្ថាន KAS របស់អាល្លឺម៉ង់​ បាន​រៀបចំ​សិក្ខា​សាលាដោ​យប្រធានបទ “តួនាទីរបស់រដ្ឋសភាក្នុងស​កម្មភាពកិច្ចការបរទេ​សរដ្ឋ”។

ព្រឹត្តិការណ៍​នេះមាន ការចូលរួមរបស់សមាជិកសភានៃម​ណ្ឌលនានាភាគខាងត្បូងវៀតណាម និង​តំ ណាង​អន្តរ​ជាតិ​មកពីអាល្លឺម៉ង់​ កាណាដា បែលហ្សិក និងអាមេរិក ជាដើម។​ ថ្លែងមតិបើកសិក្ខាសាលា អ​នុប្រធាន​រដ្ឋស​ភាវៀត​ណាម​លោក Uong Chu Luu បានសង្កត់ធ្ងន់ថា សកម្ម​ភាពកិច្ច​ការបរទេស​របស់​រដ្ឋសភាមាន​លក្ខណៈ​​របស់ ​រដ្ឋផង និងលក្ខណៈរបស់ប្រជាជន​ផង។ ដូច្នេះហើយ​មានភាពងាយ​ស្រួលក្នុ​ងការ​ ពង្រឹង​និង​ពង្រីក​​ទំនាក់​ទំនង​មិត្តភាពនិងកិច្ច​សហប្រតិបតិ្តការ​រវាងវៀត​ណាម​ជា មួយប្រទេសដទៃ។ លោក​ Uong Chu Luu បា​ន​លើកសំណើរថា៖
 
 “នៅសិក្ខាសាលានេះ យើងនឹងផ្តោតការពិភាក្សាទៅលើខ្លឹមសារស្នូលៗមួយ ចំនួន។ ទីមួយគឺ បម្រែបម្រួលក្នុង​តំបន់​និង​លើពិភពលោកនាពេលកន្លងទៅ និង ភាពងាយស្រួល ការលំបាកសាក​ល្បង​ចំពោះ​សកម្ម​ភាពកិច្ច​ការ​បរទេស​របស់ វៀ​តណាម។ ទីពីរគឺ តួនាទីរបស់រដ្ឋសភាក្នុងសកម្មភាពកិច្ចការបរទេសទ្វេភា​គី និង​ពហុភាគី​។ ទី​បី​គឺ និន្នាការអភិវឌ្ឍនៃផ្នែកការទូតសភានាពេលខាង​មុខ និងការ ផ្ដល់អ​នុសាសន៍​សំដៅបង្កើន​តួនាទី​របស់​​សភាក្នុង​សកម្មភាពកិច្ចការបរទេសរដ្ឋ។ ទីបួនគឺ ចែករំលែកបទពិសោ​ធន៍ជាមួយសមាជិកសភា អ្ន​ក​ជំនាញ​​ការ​ជាតិនិង​ អន្តរជាតិមកពីអាមេរិក កាណាដានិង​ EU”​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ