25/07/2018 10:14 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមទទួលជួបគណៈប្រតិភូជនមានកិត្យានុភាពក្នុងសហគមន៍បណ្ដាជនជាតិខេត្ត Thua Thien Hue


 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ TTXVN) 

 នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc​ Thinh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជន មានកិត្យានុភា​ពក្នុង​សហគមន៍​បណ្ដា​ជន​ជាតិ​ខេត្ត​ ​Thua Thien – Hue។
 
នៅទី​ នេះ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យខេត្ត Thua Thien – Hue បន្ត យក​ចិត្ត​ទុក​ដាក់​ជា​ច្រើន​ថែម​ទៀត​ដល់ជនមានគុណូបការៈ គ្រួសារយុទ្ធជនពលី យុទ្ធ​ជនពិការ យុទ្ធជនជំ​ងឺ ជន​ចូល​រួម​បដិវត្តន៍​ត្រូវជាប់​ឃុំឃាំង ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ ព្រមទាំងផ្តោតសំខាន់ទៅលើការងារកាត់បន្ថយ ភាពក្រី​ក្រនៅ​ស្រុកព្រៃភ្នំនិងតំបន់នានាដែលមានជនជាតិភាគតិចរស់នៅផងដែរ។
 
លោកស្រី​អនុប្រធានរដ្ឋមានគោលបំណងថា បណ្ដាព្រឹទ្ធាចារ្យ មេភូមិនិង ជនមានកិត្យានុភាព​ក្នុង​សហគមន៍​បណ្ដា​ជន​ជាតិភាគតិចខេត្ត Thua Thien – Hue បន្តពង្រីកតួនាទីរបស់ខ្លួន លើកទឹក​ចិត្ត​ប្រជា​ជន​ចូល​រួម​ធ្វើ​ផលិត​កម្ម​ អាជីវ កម្ម សំដៅកាត់បន្ថយភាពក្រីក្រដោយចីរភាព សាមគ្គី ជួយឧបត្ថម្ភគ្នា រួមវិភាគ ទានទៅក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមក្នុងតំបន់ក៏ដូច​ជាប្រទេសជាតិ​ងផដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ