08/07/2018 13:31 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ទទួលជួបគណៈប្រតិភូជាន់ខ្ពស់គុយបា

នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅអគាររដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់គុយបាដឹកនាំដោយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តគុយបា សមាជិក​ក្រុមប្រឹក្សារដ្ឋគុយបានិងជាសមាជិកសភានៃរដ្ឋអំណាចប្រជាជនគុយបាលោក Ulises Guilarte Nacimiento​ ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

 អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu (ខាងស្ដាំ) ទទួលជួបគណៈប្រតិភូជាន់ខ្ពស់គុយបាដឹកនាំដោយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តគុយបា សមាជិកក្រុមប្រឹក្សារដ្ឋ គុយបា និងជាសមាជិកសភានៃរដ្ឋអំណាចប្រជាជនគុយបាលោក Ulises Guilarte Nacimiento

ក្នុងជំនួបនេះ លោក Uong Chu Luu បានសម្ដែងគោលបំណងចង់ឲ្យគុយបាបន្តចែករំលែកបទពិសោធន៍ក្នុងវិស័យជាប្រៀបខ្លាំងរបស់ខ្លួន ដើម្បីប្រទេសទាំងពីរ រៀនសូត្រគ្នាទៅវិញទៅមក ឆ្លើយតបនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិង ប្រជាជននៃប្រទេសទាំងពីរ។

លោក Ulises Guilarte Nacimiento មានគោលបំណងថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរបន្តមានការផ្លាស់ប្ដូរ សហការ ចែករំលែកបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិនិងឃ្លាំមើល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ