07/07/2018 11:16 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូជនមានគុណូបការៈនៃខេត្ត Nam Dinh

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅវិមានប្រធាន អនុប្រធានរដ្ឋ វៀតណាមលោកស្រី Dang Thi Ngoc Thinh បានទទួលជួបគណៈប្រតិភូជនមានគុណូបការៈនៃខេត្ត Nam Dinh។
ក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានកោតសរសើរនូវ សមិទ្ធផលនិងការអភិវលើវិស័យសេដ្ឋកិច្ចសង្គម សន្តិសុខនយោបាយរបស់ខេត្ត Nam Dinh ព្រមទាំងវាយតំលៃខ្ពស់ចំពោះការដែលប្រជាជននិងអាជ្ញាធរគ្រប់​ជាន់ ថ្នាក់ក្នុងខេត្តបានខិតខំប្រឹងប្រែងអនុវត្តន៍ល្អនូវការងារតបស្នងសងគុណ យកចិត្តទុកដាក់ ថែទាំជនមាន​គុណូបការៈនាពេលកន្លងទៅ។ លោកស្រីអនុប្រធានរដ្ឋក៏ស្នើឲ្យជនមានគុណូបការៈនៃខេត្ត Nam Dinh ថែរក្សាចរិយាសម្បត្តិ សីលធម៌របស់យុទ្ធជនបដិវត្តន៍ ហើយចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅ​តំ​បន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ