06/07/2018 10:00 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty ជួបសំណេះសំណាលជាមួយ អ្នកបោះឆ្នោតនៅស្រុក Bat Xat ខេត្ត Lao Cai

នាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨ នៅឃុំ Trinh Tuong ស្រុក Bat Xat ខេត្ត Lao Cai អនុប្រធានរដ្ឋសភាវៀតណាម លោក​ Do Ba Ty និងគណៈប្រតិភូរដ្ឋសភាខេត្ត Lao Cai បានជួបសំណេះសំណាលជាមួយ អ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំ លើក៥រដ្ឋសភាវៀតណាមនីតិកាលទី១៤។

អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty ជួបសំណេះសំណាលជាមួយ អ្នកបោះឆ្នោតនៅស្រុក Bat Xat ខេត្ត Lao Cai

ទទួលយករាល់មតិយោបល់ររបស់អ្នកបោះឆ្នោត លោក Do Ba Ty បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលស្រុក Bat Xat សម្រេចបានក្នុងរយៈពេលកន្លងទៅ។ទន្ទឹមនឹងនេះ លោកក៏ស្នើឲ្យ ស្រុក Bat Xat រួមទាំង ស្ថាប័ននានាផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តឲ្យបានល្អនូវខ្លឹមសារនៃការឃ្លាំមើល​របស់គណៈប្រតិភូរដ្ឋសភា ព្រមទាំងអនុវត្តបានល្អនូវកិច្ចការកសាងជនបទថ្មីដោយតភ្ជាប់ជាមួយកិច្ចការពារបរិស្ថាននិងអេកូឡូស៊ីក៏ដូចជាកិច្ចការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រផងដែរ។ ក្នុងថ្ងៃដដែលនេះ គណៈប្រតិភូបានអញ្ជើញទៅអុជធូបនៅស្តូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីខេត្ត Lao Cai ក្នុងឱកាសរំលឹកខួបលើកទី ៧១ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី វៀតណាម (ថ្ងៃទី២៧ កក្កដា ឆ្នាំ ១៩៤៧/ថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ