27/06/2018 09:32 GMT+7 Email Print Like 0

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយអភិបាលខេត្ត Fukuoka របស់ជប៉ុន


 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយអភិបាលខេត្ត  Fukuoka របស់ជប៉ុន 

 នាល្ងាចថ្ងៃទី២៦ ​ខែមិថុនា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ អ​នុប្រធានរដ្ឋវៀតណាម លោកស្រី D​ang Thi Ngoc Thinh បាន​ទទួលជួប​សន្ទនាជាមួយអភិបាលខេ​ត្ត Fukuoka របស់ជប៉ុន លោ​ក Hiroshi Ogawa ។ ក្នុង​ជំនួប​សន្ទនា​​នេះអនុប្រធាន​រដ្ឋវៀតណាម លោកស្រី Da​ng Thi Ngoc Thinh បានស្នើឲ្យអភិបាល Hi​roshi Ogawa យក​ចិត្ត​​ទុកដាក់ជំ​រុញបណ្ដាសហគ្រាខេត្ត ​Fukuoka វិនិយោគថែមទៀតចូលក្នុង​ វៀតណាមលើ​វិស័យ​ផលិត​រថយន្ត​​បច្ចេក​វិទ្យាឌីជីថលថ​មាពលកកើត​ឡើងវិញនិងការពារបរិ​ស្ថាន ជាដើម ព្រមទាំ​ង អនុវត្តកម្ម​វិធីជួប​ប្រាស្រ័យ​​រវាង​​សិស្សានុ​សិស្ស រវាងប្រទេសទាំងពីរនិងបង្កើន​កិច្ចសហប្រ​តិបត្តិការលើវិស័យអ​ប់រំ ផងដែរ។ រីឯ​ខ្លួន​វិញ លោក ​Hiroshi​ Ogawa អភិបាលខេត្ត​ Fukuoka បានឲ្យដឹងថា៖ ​ក្នុង​ដំណើរទស្សន​កិច្ចនៅ​វៀត​ណាម​លើ​ក​នេះ ​ខេត្ត ​Fukuoka  នឹង​ចុះហត្ថលេ​ដខាលើ ​ការព្រមព្រៀងសហប្រតិបត្តិការទ្វេភា​គីលើវិ​ស័យក​សិកម្ម​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ