23/06/2018 11:53 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បញ្ចប់ប្រកប​ដោយជោគ​ជ័យដំណើរ​ទស្សកិច្ច​នៅឡាវ​


 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងមតិក្នុងពិធីជួបសំណេះសំណាលជាមួួយស្ថានកុងស៊ុលវៀតណាមប្រចាំនៅ Luang Prabang (រូបថតៈ TTXVN) 

 នារសៀលថ្ងៃទី២២ ខែមិថុនា ​ ឆ្នាំ​២០១៨ អនុប្រធានរដ្ឋវៀត​​ណាម លោកស្រី Dang Thi ​Ngoc Thinh រួមទាំង​គណៈប្រតិភូជាន់​ខ្ពស់រដ្ឋា​ភិបាលវៀតណាម បានចាកចេញពីព្រលានយ​ន្តហោះអន្តរជាតិ Luang Prabang វិលត្រឡប់មក​មាតុប្រទេសវិញ បញ្ចប់ប្រកបដោយ​ជោគជ័យ​ដំណើរ​ទស្សនកិច្ច​នៅសាធារណរដ្ឋ​ប្រជាមានិត​ឡាវ​។​

មុននោះ ​លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទស្សនាស្ថានកុងស៊ុលវៀតណាមប្រចាំ​នៅ Luang Prabang និងជួបសំណេះសំណាលជាមួយ​កម្មាភិបាលនៅទីនេះ តំណាងអាណិកជន​ តំណាង​សហគ្រាស​និង​សិស្សានុសិស្ស​វៀត​ណាម នៅខេត្ត Luang Prabang និងតំបន់ខាងជើងប្រទេសឡាវ​។ ក្នុងឱកាសនេះ អនុ​ប្រធាន​រដ្ឋ លោ​កស្រី Dang Thi Ngoc Thinh ​បាន​អញ្ជើញ​ប្រគល់​អំណោយ​របស់​មូល​នីធិ​កាំពារ​កុមា​រ​វៀត​ណាម​ជូន​ប្អូន​សិស្សានុសិស្សមានដើមកំ​ណើត វៀតណាមនៅខេត្ត Lu​ang Prabang និង​តំបន់​ភាគខាង​ជើងឡាវ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ