19/06/2018 10:45 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បាន​អញ្ជើញចូល​រួមកម្ម​វិធី "មនោសញ្ចេតនា Khe Sanh"​


កម្មវិធី"មនោសញ្ចេតនា Khe Sanh"

នាយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៨ ​អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម​ លោកស្រី Tong Thi Phong បាន​អញ្ជើញ​ចូល​រួម​កម្មវិធី​ជួបប្រាស្រ័យ "មនោសញ្ចេតនា Kh​e Sanh" ដែលបានប្រារព្ធ​នៅអគារ​វប្បធម៍​នៃ​បណ្តា​ជន​​ជាតិ​នៅទីរួម​ស្រុក Khe Sanh ស្រុក Huon​g Hoa ខេត្ត Quang Tri (​ភាគកណ្តាលវៀតណាម)។​
 
ក្នុងកម្មវិធីនេះ តំណាងនិងប្រជា​ជននៅស្រុក Huon​g Hoa បានរំលឹកឡើងវិញ​នូវ ប្រវត្តិសាស្រ្ត​ដ៏អង់​អាច​ក្លាហាន​​តាម​រយៈខ្សែភាពយន្តឯកសារ​នៃជ័យជំនះ Kh​e Sanh រំដោះស្រុក Huo​ng Hoa ក្នុងឆ្នាំ ១៩៦​៨។ ជ័យជំនះ K​he Sanh​- Huong Hoa ឆ្នាំ ១៩៦៨ បានត​ភ្ជាប់ជាមួយវៀតណាម​ ខាងជើងជាមួយវៀ​តណាម​ខាង ត្បូងហើយ​បាន​​បង្កើត​ឡើងមហាកម្លាំង​ចម្រុះដែល​រួមចំណែក​ក្នុងការ​វាយ​ឲ្យបរាជ័យ​នៃការ​ឈ្លានពាន​វៀត​ណាម​របស់​កង​ទ័ព​​អាមេរិក​។
 
ក្នុងក្របខណ្ឌនៃកម្មវិធីនេះ​គណៈប្រតិភូរដ្ឋសភាវៀតណាម បានប្រគល់រង្វាន់ជា ទឹកប្រាក់​សរុបចំនួន​ ៤៥០ លាន​ដុង​ សំរាប់ការសាងស​ង់សាលាមត្តេយ្យ Li​nh Thuong ស្រុក Gio L​inh ហើយ​ក៏ជួយ​ឧបត្ថម្ភ​គាំទ្រក្រុម​គ្រួសា​រ​មួយ​​ចំនួន​ ក្នុងការ សាងសង់ផ្ទះក៏ដូចជា​ផ្តល់អាហារូបករណ៍ជូ​ន ចំពោះកូនសិ​ស្សក្រីក្រឧស្សាហ៍រៀន ​សូត្រ​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ