07/06/2018 09:42 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូជនមាន គុណូបការៈខេត្ត Vinh Long

នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ក្នុងជំនួបជាមួយគណៈប្រតិភូជនមានគុណូបការៈខេត្ត Vinh Long ភាគខាងត្បូងវៀតណាម អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ចំពោះការ​ដែលខេត្ត Vinh Long បានអនុវត្តល្អនូវការងារតបស្នងសងគុណ យកចិត្តទុកដាក់ ថែទាំជនមានគុណូបការៈក្នុងប៉ុន្មានឆ្នាំកន្លងទៅ។

លោកស្រី Dang Thi Ngoc Thinh ជឿជាក់ថា ជនមានគុណូបការៈគ្រប់រូបនៅខេត្ត Vinh Long នឹងពង្រីកនូវប្រពៃណី រក្សាខ្ចាប់ចរិយាសម្បត្តិ សីលធម៌របស់យុទ្ធជនបដិវត្តន៍ អប់រំប្រពៃណីស្នេហារជាតិសំរាប់កូនចៅនិងជំ​នាន់​វ័យក្មេង ខំប្រឹងប្រែងរួមវិភាគទានកសាងខេត្ត Vinh Long និយាយដោយឡែកនិងប្រទេសជាតិនិយាយរួមឲ្យអភិវឌ្ឍន៍កាន់តែសម្បូររុងរឿងនិងចីរភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ