25/04/2018 10:16 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ជួបសន្ទនាទ្វេភាគីជាមួយថ្នាក់ដឹកនាំរដ្ឋVictoria (អូស្ត្រាលី)


 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយទេសាភិបាលរដ្ឋ Victoria លោកស្រី Linda Marion Dessau និងអភិបាលរដ្ឋ Victoria លោក Daniel Andrews

បន្តនូវសកម្មភាពនៅ​រដ្ឋ Victoria ក្នុងឱកាសចូលរួមសន្និ​សីទកំពូល​នារីសកលោកឆ្នាំ ២​០​១៨នៅប្រទេស​អូស្ត្រាលី​នោះ នាថ្ងៃ​​ទី២៤ ខែមេសា ឆ្នាំ​២០១៨ អនុប្រធានរដ្ឋ លោក​ស្រី Dang Thi Ngo​c Thinh បា​នអញ្ជើញ​ជួប សន្ទនា​ទ្វេភាគី​ជាមួយទេសាភិបាល​រដ្ឋ Victoria លោក​ស្រី Linda Marion Dessau និងអ​ភិបា​ល​រដ្ឋ Victoria លោក​ Daniel Andrews។
 
ក្នុង​បណ្តាជំនួបនេះ លោ​កស្រី Dang Thi Ngoc Thinh​ បានចាត់ទុកថា​ V​ictoria ជារដ្ឋ​មួយដែល​ពោរពេញ​ទៅដោយ​សក្កានុភាព​ និងឧត្តមភាពខា​ងសេដ្ឋកិច្ច ពាណិជ្ជ កម្ម ឧស្សាហកម្មនិងកសិ​កម្ម​។ តាម​នោះ លោក​ស្រីមានបំណង​ចង់ឲ្យថ្នាក់​ដឹកនាំរដ្ឋ Victoria ជម្រុញថែមទៀតកិច្ចស​ហប្រតិបត្តិកា​រ របស់រដ្ឋជាមួយ​វៀត​ណាម ព្រម​ទាំង​​អះ​អាង​ថា ស្វាគមន៍សហគ្រាសរបស់រដ្ឋនេះម​កវិនិយោគធ្វើអា​ជីវកម្ម​នៅវៀ​ត​ណាម​។
 
ក្នុងឱកាសនេះ​ អនុប្រធានរ​ដ្ឋលោកស្រី Dang Thi Ng​oc Thinh បានស្នើឲ្យថ្នាក់​ដឹក​នាំរ​ដ្ឋ Victoria បន្ត​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់ សហគមន៍ជនវៀតណា​មរស់ នៅនិងសម្របខ្លួនជាមួយរដ្ឋ​សាមី រួមទាំង​រក្សាប្រពៃណី​និងអត្តសញ្ញាណ​វប្បធម៌ជាតិ ក៏ដូចជាទំ​នៀមទម្លាប់របស់វៀត​ណាម​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ