14/05/2017 09:29 GMT+7 Email Print Like 0

អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមចិនទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាម


ឧត្តមសេនីយ៍ឯក Nguyen Chi Vinh (ឆ្វេង) សមាជិកអចិន្ត្រៃគណៈកម្មាធិការ យោធាមជ្ឈឹមនិងជាអនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាមបានជួបសន្ទនាជាមួយឧត្តមសេនីយ៍ឯក Fan Changlong អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម
ចិន (រូបថត៖VOV ប៉េកាំង)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋប្រជាមានិតចិននិងចូលរួមវេទិកាសហប្រតិបតិ្តការជាន់ខ្ពស់ “ខ្សែក្រវ៉ាត់និងផ្លូវ” របស់ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវនោះ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកអចិន្ត្រៃគណៈកម្មាធិការយោធាមជ្ឈឹមនិងជាអនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាមបានជួបសន្ទនាជាមួយឧត្តមសេនីយ៍ឯក Fan Changlong អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមចិន។ នៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អះអាងថា
វៀតណាមយកចិត្តទុកដាក់ពិសេសដល់ដំណើរទស្សនកិច្ចនៅវៀតណាមនិងចូលរួមជំនួបប្រាស្រ័យជាន់ខ្ពស់​ព្រំដែនវៀតណាម-ចិនលើកទី៤នាពេលខាងមុខរបស់ឧត្តម សេនីយ៍ឯក Fan Changlong ដោយសារនេះជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ នេះក៏ជាឱកាស ដើម្បីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការពារប្រទេសនៃប្រទេសទាំងពីរផ្លាស់ប្ដូរមតិជាមួយគ្នា រួមវិភាគទាន​ទៅក្នុងការពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ