03/07/2016 12:19 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសាកសួរសុខទុក្ខគ្រួសារគោលនយោបាយនៅខេត្ត Quang Nam


អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសាកសួរសុខទុក្ខគ្រួសារគោលនយោបាយនៅខេត្ត Quang Nam

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះបណ្ដា​គ្រួសារ​គោលនយោបាយ គ្រួសារក្រីក្រ និងកុមារមានស្ថានភាពលំបាក នៅ​ស្រុក Nam Tra My , Bac Tra My, Duy Xuyen ខេត្ត Quang Nam (ភាគ​កណ្ដាលវៀតណាម)។ នៅតំបន់ទាំងនេះ ​អនុប្រធានរដ្ឋ​ លោកស្រី Dang Thi Ngoc Thinh ​ បានចុះសាកសួរសុខទុក្ខ ស្រាវជ្រាវអំពីជីវភាព​រស់នៅរបស់​ប្រជាពល​រដ្ឋនៅទីនេះ ជាពិសេសគឺគ្រួសារជនជាតិភាគតិច ហើយសំណូមពរអោយរដ្ឋ​អំណាចតំបន់ត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភច្រើនថែមទៀត ចំពោះកុមារនៅ​តំបន់ឆ្ងាយដាច់ស្រយាល​ ដើម្បី​គ្មានកុមារណាត្រូវមួយបោះបង់​ការសិក្សាដោយ​ស្ថានភាពខាងសេដ្ឋកិច្ចឡើយ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ