04/04/2015 16:14 GMT+7 Email Print Like 0

អនុប្រធាន​រដ្ឋវៀតណាមអញ្ជើញចូលរួម​ផ្សារណាត់ទេសចរណ៍​អន្តរជាតិលើក​ដម្កើង​បេតិកភ័ណ្ឌ​វៀតណាម

នាយប់ថ្ងៃទី២ខែមិនាឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាម​ លោកស្រី Nguyen Thi Doan បាន​​អញ្ជើញ​ចូលរួមពិធីបើកផ្សារណាត់ ទេសចរណ៍​អន្តរជាតិវៀតណាម (VITM) ឆ្នាំ២០១៥ ដោយ​សមាគម​ទេស​ចរណ៍​វៀតណាម អគ្គនាយកដ្ឋានទេសចរណ៍ និងទីក្រុងហាណូយសហការរៀបចំឡើង។ ដោយ​ប្រ​ធាន​បទ​ “វៀតណាម ទឹកដីរបស់បេតិកភ័ណ្ឌ” ផ្សារណាត់ឆ្នាំនេះ បាន​ប្រមូលផ្ដុំ​ឧទ្ទេសនាម​អំពីបេតិក​ភ័ណ្ឌ​ធម្ម​ជាតិ​ និងវប្បធម៌របស់​វៀតណាម​ដែលបាន​UNESCOលើក តម្កើង​និងជាទី​មកដល់​គួរឲ្យ​ទាក់ទាញ​បំផុត ​សំរាប់​​​ភ្ញៀវទេសចរណ៍រួមចំណែកផ្សាព្វផ្សាយ អំពីរូបភាពទឹកដីនិង​មនុស្សវៀតណាមដ៏ស្រស់ស្អាត។ អនុ​រដ្ឋ​មន្រ្តី​​ក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាម លោក Ho Anh Tuan បាន​លើកច្បាស់ថា៖ “ផ្សារណាត់​ទេស​ចរណ៍​អន្តរជាតិ​លើកនេះ រួមចំណែកបង្ក​លក្ខណៈ​បរិយាកាស​ងាយ​ស្រួល ដើម្បី​បណ្ដាតំ​បន់អង្គភាព​អាជីវកម្ម​និងអតិថិជនជួបប្រាស្រ័យជា​មួយគ្នា ព្រម​ទាំង​សំដៅ​បង្កើន​ថែម​ទៀត​របៀប​រៀប​ចំដ៏​ជំនាញ ផ្ដោត​សំ​ខាន់​​ទៅ​លើ​​ការលើក​កំពស់ គុណភាព​នៃ​សេវ៉ា​កម្មទេស​ចរណ៍។”
 


ស្តង់ទំនិញឧទ្ទេសនាមអំពីផលិតផលទេសចរណ៍របស់តៃវ៉ាន់(ចិន) (រូបថត៖TTXVN)


ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំនេះ មានស្ដង់ទំនិញចំនួន៤៩៦ស្តង់ ក្នុងនោះ មានស្តង់ចំនួន១៤១​របស់អង្គភាពអាជីវកម្មបរទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ