04/05/2017 09:58 GMT+7 Email Print Like 0

អនុប្រធានាធិបតីឥណ្ឌូនេស៊ី៖វៀតណាមនិងថៃ-គូប្រជែងរបស់ឥណ្ឌូនេស៊ីអំពីការទាំក់ទាញFDI


អនុប្រធានាធិបតីឥណ្ឌូនេស៊ី៖វៀតណាមនិងថៃ -គូប្រជែងរបស់ឥណ្ឌូនេស៊ី
អំពីការទាំក់ទាញ FDI

ថ្លែងមតិចំពោះមជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុង Jakata នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ អនុប្រធានាធិបតីឥណ្ឌូ​នេស៊ី​ លោក Jusuf Kalla បានសង្កត់ធ្ងន់ថា៖ ក្នុងសភាពការណ៍ដែលខឿនសេដ្ឋកិច្ចសកលយឹតយាវនោះ វៀតណាមនិងថៃបានក្លាយទៅជាគូប្រជែងរបស់ឥណ្ឌូនេស៊ីក្នុងការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅអាស៊ីអាគ្នេយ៍។ ក្នុងបញ្ជីចំណាត់ថ្នាក់អំពីកំរិតងាយស្រួលធ្វើអាជីវកម្ម ដោយធនាគារពិភពលោក (WB) ប្រកាសនាពេល​ថ្មីៗនេះថា៖ឥណ្ឌូនេស៊ីឈរលំដាប់ថ្នាក់ ទី៩១ ហើយក្នុងពេលជាមួយគ្នានោះ វៀតណាមឈរលំដាប់ថ្នាក់​ទី​ ៨២​ និង​​ថៃឈរលំដាប់ថ្នាក់ទី៤៦។អនុ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jusuf Kalla បានអោយដឹងថា៖រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងបន្តកាត់បន្ថយបែបបទរដ្ឋបាលដើម្បីទាក់ទាញ FDI និងបង្កើនកម្លាំងប្រកួតប្រជែងជាមួយប្រទេសជិតខាង នាពេលខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ