18/06/2019 12:27 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ninh Thuan

 នារសៀលថ្ងៃទី១៦ ខែមិថុនា នៅទីក្រុង Phan Rang – Thap Cham ខេត្ត Ninh Thuan ក្រុមការ​ងារនៃ​រដ្ឋសភា​ដឹក​នាំ​ដោយ​អនុប្រធានអចិ​ន្រ្តៃយ៍រដ្ឋសភា លោក​ស្រី Tong Thi Phong បា​នជួប​ធ្វើការជាមួយ​ថ្នាក់ដឹក​នាំខេត្ត​អំពីស្ថាន​ភាព​ សេដ្ឋកិច្ចសង្គមក្នុងឆមាសទី១ឆ្នាំ២០​១៩ ក៏ដូចជាភារកិច្ចស្នូលៗក្នុងឆមាស​ទី២​ ផងដែរ។
 
មុននោះ​ ក្នុងដំណើរទស្សនកិច្ចនៅឃុំ Phuoc Huu ស្រុក Ninh Phuoc ខេត្ត Ninh Thuan អនុប្រធាន​រដ្ឋសភា​លោក​ស្រី ​Tong Thi Phong បានសម្ដែងនូវ គោលបំណងថា ស្រុក Ninh Phuoc នឹងសម្រេចបាននូវគោលដៅ ដោយក្លាយ ទៅ​ជា​ស្រុកជនបទថ្មីដើមដំបូងនៃខេត្ត Ninh Thuan យ៉ាងឆាប់ៗ។ ក្នុងឱកាស នេះដែរ លោក​ស្រីបាន​ប្រគល់​អំណោយ​ចំនួន២០ចំណែកជូន ចំពោះគ្រួសារគំរូ ជាជនជាតិ ចាម និង ជ​នជាតិ Raglai នៅឃុំ P​huoc Huu ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ