អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញើញចូលរួម“ពីធីបុណ្យសែនព្រះច័ន្ទ- បំពេញក្តីសុបិនរបស់កុមារ"
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញើញចូលរួម“ពីធីបុណ្យសែនព្រះច័ន្ទ- បំពេញក្តីសុបិនរបស់កុមារវៀតណាម២០១៦”
អញ្ជើញថ្លែងមតិនៅក្នុងពិធី“បុណ្យសែនព្រះច័ន្ទ - បំពេញក្តីសុបិនរបស់កុមារវៀតណាមឆ្នាំ២០១៦”ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី១១កញ្ញានៅទីក្រុង Da Nang អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យគណៈកម្មាធិការបក្ស រដ្ឋ អំណាចគ្រប់ជាន់ថ្នាក់និងសង្គមទាំងមូលបន្តការយកចិត្តទុកដាក់និងអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយ និងកម្មវិធីសម្រាប់កុមារ ដើម្បីកុមារសំដៅលើកកំពស់គុណភាពរស់នៅកសាងបរិយាកាសសុវត្ថិភាពនិងស្និទ្ធិស្នាលជាមួយកុមារ។ ទន្ទឹមជាមួយគ្នានោះ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់គប្បីបន្តការចលនារាល់ប្រភពកម្លាំង ដើម្បីបំពេញល្អថែមទៀតការងារគាំពារ ថៃទាំនិងអប់រំកុមារ ទុកឲ្យប្អូនៗកុមារ លក្ខណៈល្អបំផុតដើម្បីប្អូនៗកុមារអាចអភិវឌ្ឍន៍បានលើគ្រប់ជ្រុងជ្រោយក្លាយទៅជាពលរដ្ឋល្អ រួមចំណែកកសាងមាតុប្រទេសឲ្យកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងថ្ងៃដដែល វិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមបានរៀបចំទិវាបុណ្យស្ម័គ្រចិត្តបុណ្យសំពះព្រះខែសម្រាប់កុមារឆ្នាំ២០១៦ដោយសកម្មភាពបរិច្ចាគឈាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម