06/02/2016 12:17 GMT+7 Email Print Like 0

អនុប្រធានរដ្ឋ Nguyen Thi Doan អញ្ជើញ​ទៅសាក​សួរសុខ​ទុក្ខ​និងជូន​ពរឆ្នាំថ្មី​នៅអង្គ​ភាព​មួយ​ចំនូន​


លោកស្រី Nguyen Thi Doan ជូនអំណោយសម្រាប់អ្នកជំងឺជាកុមារ

ក្នុងឱកាសបុណ្យតេតឆ្នាំវកអដ្ឋស័ក២០១៦ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ អនុ​ប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអញ្ជើញ​ទៅសាកសួរ សុខទុក្ខ និងជូនពរបុណ្យតេតបក្ស រដ្ឋអំណាចនិង​ប្រជាជនខេត្ត Ha Nam រួម​ទាំងវេជ្ជបណ្ឌិត អ្នកជំងឺជាកុមារនៅ​មន្ទីពេទ្យ K នៃទីក្រុងហាណូយ។ ក្នុង​ពេល​ទៅ​សាក​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​បុណ្យតេត​ នៅខេត្ត Ha Nam លោកស្រី​ Nguyen Thi Doan បានស្នើរបក្សភាគ​និងប្រជាជនខេត្ត Ha Nam បន្ត​នូវ សាមគ្គី​ភាព ជំនះពុះពារលើការលំបាក ខំប្រឹងប្រែងសម្រេចរាល់​គោលដៅសេ​ដ្ឋកិច្ច សង្គ​មដែល​បាន​ថ្នាក់​ដឹក​នាំខេ​ត្ត​ដាក់ចេញសម្រាប់ឆ្នាំ២០១៦។ លោកស្រី​ Nguyen Thi Doan ក៏បានក្រើនរំលឹកខេត្ត Ha Nam ឲ្យយក​ចិត្ត​ទុក​ ដាក់រៀបចំល្អ​ បណ្តាសកម្មភាពវប្បធម៌ស្មារតីសម្រាប់ប្រជាជន ក្នុងឱកាសបុណ្យតេតប្រពៃ​ណី សំដៅធានាឲ្យក្រុមគ្រួសារ​នានា និងមនុស្សគ្រប់រូបសុទ្ធតែ​ ទទួលបាន​បានទទួលនិទាឃរដូវសប្បាយរីករាយ។​

​អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតកម្មាភិបាលផ្នែក សុខាភិ​បាលនៅ​មន្ទី​ពេទ្យ K នៃទីក្រុ​ង​ហាណូយ​ អនុប្រធានរដ្ឋ​លោក​ស្រី Nguyen Thi Doan បានស្នើ​កម្មាភិបាល​នៅមន្ទីពេទ្យ K ពង្រីកស្នារតី គ្រូពេទ​ដូចជា​អ្នក​ម្តាយបំរើ​អ្នក​ជំងឺអស់​ពីកម្លាំងកាយចិត្ត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ