20/09/2015 08:52 GMT+7 Email Print Like 0

អនុប្រធានរដ្ឋ Nguyen Thi Doan ទទួលជួបជាមួយក្រុមនិស្សិតឡាវ


អនុប្រធានរដ្ឋ Nguyen Thi Doan ទទួលជួបជាមួយក្រុមនិស្សិតឡាវ

នាថ្ងៃទី១៨ខែកញ្ញាឆ្នាំ​២០១៥ នៅវិមាន​ប្រធានរដ្ឋ អនុប្រធាន​រដ្ឋវៀតណាម លោក​ស្រី Nguyen Thi Doan បាន​ទទួល​ជួបសន្ទនា​ ជាមួយក្រុម​និស្សិតឡាវ​ជាង៤០ នាក់តំណាង​ឲ្យនិស្សិត​ឡាវ​ជាង៩ពាន់​នាក់​ដែល​កំពុង​សិក្សា​ស្រាវ​ជ្រាវ នៅតាម សាលា​និង​វិទ្យាស្ថាន​ជាង​១៥០​របស់​វៀត​ណាម ក្នុងឱកាស​បវេសនកាល​ឆ្នាំ សិក្សា​​ថ្មី​​២០១៥-២០១៦។ នៅទី​នេះ លោក​ស្រីអនុប្រធាន​រដ្ឋ បាន​សង្កត់ធ្ងន់​ទៅលើកិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​អប់រំ បណ្តុះ​បណ្តាល នៃប្រទេសទាំងពីរនា​ពេលកន្លង​ទៅ ដែល​ទទួលបាន​លទ្ធផល​ជាក់​ស្តែង​ជាច្រើន។ ផ្នែក​អប់​រំនៃ​ប្រ​ទេសទាំងពីរ​វៀតណាម​និងឡាវ កំពុង​អនុវត្តន៍បណ្តុះបណ្តាលប្រភព​ធនធាន មនុស្ស​សម្រាប់​ប្រ​ទេស​ឡាវ​។ ពីមួយថ្ងៃទៅមួយថ្ងៃ មាន​និស្សិតឡាវ​ជាច្រើន មកបំពេញការសិក្សា​នៅ​វៀតណាម។ លោក​ស្រីមាន​បំណង​ថា និស្សិត​ឡាវ​បន្តការ​ខំប្រឹងប្រែងថែម​ទៀត ដើម្បីទទួល​បានស្នាដៃល្អ​ជាង សក្តិ​សម​ជាធន​ធាន​មនុស្ស នាពេលអនាគត​សំដៅកសាង​ប្រទេស​ឡាវ​សម្បូរុង​រឿង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ