05/08/2015 09:51 GMT+7 Email Print Like 0

អនុប្រធានរដ្ឋ Nguyen Thi Doan ជួបជាមួយគំរូឆ្នើមនៃកងកម្លាំងនគបាលប្រជាជនវៀតណាម


អនុប្រធានរដ្ឋ Nguyen Thi Doan ជួបជាមួយគំរូឆ្នើមនៃកងកម្លាំងនគបាល
ប្រជាជនវៀតណាម

“ប្រទេសវៀតណាមទទួលបានភាពសុខសាន្តត្រានដូចសពថ្ងៃ គឺដោយសារមានពលីកម្មនិងការរួមចំណែកដ៏ធំធេងរបស់កងកម្លាំងនគបាលប្រជាជន​” ។ នេះជាការអះអាងរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan ក្នុងការជួបមុខគំរូឆ្នើមនៃកងកម្លាំងនគបាលប្រជាជនដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃ ៤ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ។ លោកស្រី Nguyen Thi Doan បានលើកសរសើររាល់ស្នាដៃ យុទ្ធជ័យដែលគំរូឆ្នើមទាំង៨០រូបនេះទទួលបាន ព្រមទាំងលើកច្បាស់ថា យុទ្ធជ័យរបស់កម្លាំងនគបាលប្រជាជនបានរួមចំណែកដ៏ធំធេងចូលក្នុងការ ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៃប្រទេសជាតិ។

លោកស្រីសង្ឈឹមថា នាពេលខាងមុខ កងកម្លាំងនគបាលគប្បីពង្រីករាល់លទ្ធផល ស្នាដៃដែលទទួលបាន ខិតខំប្រឹងប្រែងនិងឆ្លងកាត់រាល់ការលំបាកសាកល្បងប្រឡងប្រណាំងទទួលឲ្យបានស្នាដៃជាច្រើនថែមទៀត​ ឆ្លើយតបនឹងសំណូមពរភារកិច្ចក្នុងស្ថានភាពថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ