09/08/2017 11:10 GMT+7 Email Print Like 0

អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ទៅសាកសួរសុខទុកនិងជូនអំណោយនៅ Da Nang

​បន្តដំណើរទស្សនកិច្ចនៅបណ្តា​ខេត្តភាគកណ្តាលវៀតណាម ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ អនុប្រធានរដ្ឋ​វៀតណាម លោក​ស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅ​សាកសួរ​​សុខទុក និង​ជូនអំណោយ​សម្រាប់​គ្រួសារ​គោល​នយោបាយ​​ និងសិស្សានុសិស្ស​ដែល មានស្ថានភាពលំបា​ក់នៅខ័ណ្ឌ Ngu Hanh​ Son ទីក្រុង​ Da Nang។​ 
 
លោក​ស្រីមានបំណងថា គ្រួសារសារគោលនយោបា​យទាំងអស់ ដែលឆ្លងផុតរា​ល់ការលំបាក​ ហើយ​ប្អូន សិស្សានុសិស្ស​ឧស្សាព្យាយាម​រៀនសូត្រ​។ លោកស្រី​មាន​ប្រសាសន៍ថា៖
​ 
 “ខ្ញុំមានបំ​ណងថា បណ្តាគ្រួសារគោលនយោបាយ ជនមានគុណូបការៈ ពង្រីក នូវប្រពៃណីស្នេហា​ជាតិ លើក​ទឹក​ចិត្ត​​ឲ្យកូន​ចៅក្នុ​ង​គ្រួសារ បន្តធ្វើការល្អ រៀនសូត្រ ល្អ​ ដើម្បីក្លាយទៅ​ជាពលរដ្ឋល្អ រួម​ចំណែក​ថែម​ទៀត​សម្រាប់​ស្រុក​កំណើត Da Nang” ។

មុននោះ​ នារសៀលថ្ងៃទី៧សីហា អ​នុប្រធានរដ្ឋ លោកស្រី Dang​ Thi Ngoc Thin​h  រួមទាំង​ក្រុម ការងារ​បាន​អញ្ជើញ​ទៅ​សាកសួរសុខទុក​ និងជូនអំណោយ ចំពោះមុខសញ្ញាគោល​ នយោ​បាយ កុមារព្យាយាមរៀនសូ​ត្រលើ​ស្រុក​​ Duy Tien ខេត្ត Quang Nam។​ ក្នុងឱ កាសនេះ លោកស្រីអនុប្រធា​នរដ្ឋ បាន​អញ្ជើញប្រគល់​ អំណោយ៥០​ចំណែក​ សម្រាប់គួ្រសារគោល​នយោបាយ គ្រួសារជនរង​គ្រោះដោយ ជាតិគីមីពុល​ពណ៌ លឿង​ទុំ ព្រម​ទាំង​ប្រគល់​ផ្ទះ​មេត្តាធម៌​ចំនួន១០​ខ្នងមានត​ម្លៃ​មួយ ខ្នង គឺ៥០លា​នដុង។ អនុប្រធាន​រដ្ឋ លោកស្រី ​Dang Thi Ngoc Thinh​ បាន​សង្កត់ធ្ងន់  ខេត្ត​ Quang Nam គប្បីរួមដៃថែទាំមុខស​ញ្ញាគោលនយោបាយ និងជ​នមានគុណូ បការៈ។ ទន្ទឹម​ជាមួយ គ្នានោះ ខេត្តក៏ត្រូវថែ​ទាំទាំងរាងកាយនិង​បញ្ញាសម្រាប់ សិស្សានុសិ​ស្សជួយឲ្យ​ប្អូនៗ ចេះដឹងដើម្បី​ថ្ងៃ​ក្រោយ​​បម្រើប្រទេស​ជាតិ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ